សង្កេតឃើញថា មួយរយៈចុងក្រោយឈ្មោះរបស់តារាសម្ដែង និងម៉ូដែលថៃ Mai Davika ត្រូវបានលើកយកមកជជែកពេញបណ្ដាញសង្គម ដោយសារវត្តមាននៅលើឆាកអន្តរជាតិ ពេលចូលរួមកម្មវិធីបង្ហាញម៉ូដផ្សេងៗនៅទឹកដីអឺរ៉ុប។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍មិនដាច់ពីភ្នែកគឺ រាងកាយរបស់នាង ដែលស្លីម (ចង្កេះមួយក្ដាប់) នៅសល់ត្រឹម ២៤សង់ទីម៉ែត្រ។
ជាក់ស្ដែងសូម្បីសាមីខ្លួនក៏លាន់មាត់ពីបញ្ហានេះដែរ ដូច្នេះស្ថិតក្នុង Vlog ដែលចេញផ្សាយលើ Channel YouTube ផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា Davikah Channel តារាស្រីរូបនេះបានលើកឡើង ពីហេតុផលពីក្រោយថា៖ «ទាំងអស់នេះសុទ្ធតែទាក់ទងនឹងការងាររបស់ខ្ញុំ…ខ្ញុំមាន Project (ការងារ) មួយដែល ខ្ញុំមិនទាន់អាចទម្លាយបានទេ! Project នេះ គឺជា Project ដែលខ្ញុំមិនទាន់ប្រាប់អ្នកណាឡើយ! សូមរង់ចាំទស្សនាទាំងអស់គ្នារហូតដល់ដើមឆ្នាំក្រោយ»។
Mai នៅបានបន្ថែមថា ដោយសារតែ រូបរាងតួអង្គមួយក្នុង Project នេះ ពិតជាសំខាន់ខ្លាំង ហើយក្រោយពិភាក្សាជាមួយនឹងមនុស្សមួយចំនួន នាងក៏ចង់សម្រកទម្ងន់ខ្លះ ដើម្បីតែតម្រូវតួអង្គនោះ។
ដូច្នេះសរុបមក មូលហេតុដែលនាំឲ្យ Mai Davika ឈានដល់ការស្រកទម្ងន់ រាងកាយមកនៅស្លីមខ្លាំងជាងមុន នោះក៏ដោយសារដើម្បីតែការងារ ទាក់ទងនឹងការថតកុនថ្មី ហើយធ្វើយ៉ាងណា ឲ្យស័ក្តិសមនឹងតួដែលត្រូវសម្ដែង។
ក្នុងវីដេអូដដែល Mai ក៏បានអាន Comment របស់ Fan ជាច្រើនជាមួយនឹងភាពសប្បាយរីករាយ បែបចរិតរួសរាយរបស់នាង ដោយខ្លះបានសរសេរមកថា៖
– «មានអ្នកប្រាប់អត់ថា អ្នកពិតជាស្គមខ្លាំង ដូចក្មេងកខ្វះអាហារូបត្ថម្ភ»
– «អ្នកដូចក្មេងប្រុសសក់វែង! ទ្រូងបាត់ទៅណាអស់ហើយ!»
– «កាន់តែស្គម! ហើយអាយុមិនសមនឹងវ័យ»
– «ស្គមដូចឆ្អឹងមែន តែនៅតែស្អាត»
– «ស្គមដល់ថ្នាក់ហ្នឹង! ដើរតួ ខ្មោច សមណាស់ចា៎»
– «ស្បែកឆ្អឹងដូចមនុស្សចាស់ ម៉េចអត់ឆ្លុះកញ្ចក់មើលខ្លួនឯងខ្លះ? រូបមើលមិនយល់! ខ្ញុំពិតជាបារម្ភប្អូន Mai ណាស់! ខ្ញុំចូលចិត្តភាពស្អាតបាតរបស់ប្អូន តែទ្រាំនឹងរូបរាងនេះលែងបានហើយ»។
ក្រោយអាន Comment ចប់ នាងនៅបានបញ្ជាក់បន្ថែមថា គ្រប់យ៉ាងដែលនាងធ្វើមក គឺសុទ្ធតែដើម្បីការងារទាំងអស់។ ឯការសម្រក គឺកើតចេញពីការតមបែបសុខភាព ពោលគឺនាងទទួលអាហារ ដែលមានជីវជាតិ និងផ្ដល់សុខភាពល្អដល់រាងកាយទាំងអស់៕ Source: Sabay
ទស្សនាវីដេអូពេញខាងក្រោម៖