សិល្បៈ និង កម្សាន្ត

ក្រុមចម្រៀងស្រី K-Pop ពេញនិយមបំផុត មានអ្នកគាំទ្រស្រីច្រើនជាងបុរស

ក្រុមតារាស្រី K-pop បាននិងកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹង នៅក្នុងតារាងតន្ត្រីកូរ៉េ និងសកលលោក ដែលភាគច្រើនគាំទ្រដោយអ្នកគាំទ្រជាមនុស្សស្រីច្រើនជាងបុរស។

ថ្មីៗនេះ ក្រុមចម្រៀងនារី **Aespa, BLACKPINK, TWICE, និង ITZY** បានលក់អាល់ប៊ុមនីមួយៗ បានជាងមួយលានអាល់ប៊ុម ដែលភាគជានៃអាល់ប៊ុមទាំងនោះលក់ដាច់ អ្នកគាំទ្រស្រីបានទិញ។ ការវិភាគរបស់ **Genie Music** លើអ្នកលក់កំពូលចាប់ពីខែមិថុនាដល់ខែសីហា បានបង្ហាញថាស្ត្រីមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់។

អ្នកគាំទ្រស្រីធៀបនឹងអ្នកគាំទ្របុរសដែលបានទិញអាល់ប៊ុមពីក្រុមចំនួន២៧ផ្សេងគ្នា។ មានតែដប់ ក្រុមប៉ុណ្ណោះក្នុងចំណោមក្រុមទាំង ២៧ ដែលមានអ្នកគាំទ្រប្រុសច្រើនជាងនារី។ ភាគច្រើននៃក្រុមនារី ទាំងនេះមានចាប់ពី ៥២.៣ ភាគរយដល់ ៧៦.៩ភាគរយ នៃអ្នកគាំទ្រស្រីច្រើនជាងបុរស៕ Source: Sabay

Most Popular

To Top