សិល្បៈ និង កម្សាន្ត

ប៊ុត សីហា ឆ្លើយតបផាំងៗ ទៅ ម៉ុង វិមាន ជាអតីតមិត្តរួមជំនាន់ប្រលងចម្រៀង

ភ្នំពេញ៖ ចាប់តាំងពីលោក ប៊ុត សីហា ប្រកាសវិលចូលសិល្បៈវិញសន្ទុះនៃការគាំទ្ររបស់ លោកក៏មានការគាំទ្រច្រើនពីសំណាក់មហាជន តែអ្វីដែលធ្វើឱ្យលោកជួ បព្យុះភ្លៀ ងមិនចេះចប់ មិនចេះហើយនោះគឺមានអតីតរួមក្រុមកាលពីប្រលងក្ នុងកម្មវិធី The Voice Cambodia រដូវកាលទី១ លោក ម៉ុង វិមាន បានចេញមុខនិយាយអាក្រក់ដាក់លោកម្តងហើយម្តងទៀត មិនព្រមបញ្ចប់។

កាលពីពេលថ្មីៗនេះ លោក ម៉ុង វិមាន ដែលជាតារាចម្រៀងមួយរូបបានផ្តល់បទសម្ភាសទៅកាន់សារព័ត៌មានមួយ ព្រមទាំងបានបកអាក្រាតពីចរិតមិនកែរបស់លោក ប៊ុត សីហា ក្រោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រ បានប្រកាសចង់ផ្តល់ឱកាសឱ្យ ប៊ុត សីហា ចូលក្នុងទ្រនំ​ កាឡាក់ស៊ី។ ហើយនៅពេលនេះនៅតែបង្កធ្វើព្យុះភ្លៀងដល់អតីតមិត្តដដែល ទោះបីជាចេញមុខនិយាយលើកណាក៏ត្រូវទ្រនុងមហាជន។

បន្ទាប់ពីមិត្តរួមជំនាន់នៅតែបង្កធ្វើព្យុះភ្លៀងមិនចេះចប់ ប៊ុត សីហា បានបញ្ចេញសំណេរមួយនៅយប់ថ្ងៃទី៦ ខែតុលា ដោយបានរៀបរាប់ថា«…សូមទោសផងមកពីខ្ញុំដឹងថាចរិត អ្នកមិនល្អដែរទើបខ្ញុំមិនរាប់ជាមិត្ត ហើយកុំប្រាប់គេថាខ្ញុំជាមិត្តអ្នក ព្រោះខ្ញុំមិនដែលប្រាប់គេថាអ្នកជាមិត្តខ្ញុំផង កុំនិយាយថាមិត្តពេញៗមាត់ចឹង ខ្ញុំខ្មាស់គេជំនួសអ្នកណាស់។……ខ្ញុំបានរីកចម្រើនមកដល់ពេលនេះព្រោះតែ មហាជន គ្មានមហាជនខ្ញុំមិនអាចល្បីបានទេ អរគុណឆាកជីវិត មិត្តរួមប្រឡងតែមិនមែនមិត្តរួមជីវិតទេ ពេលខ្ញុំធ្លាក់ដល់បាត អ្នកនៅទីណា»។

ងាកទៅកាន់មហាជនវិញ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា មិត្តភក្តិពិតប្រាកដមិនមែនឃើញមិត្តបានល្អ ទៅនិយាយអាក្រក់នោះទេ ថែមទាំងបាននិយាយទៅកាន់ លោក ម៉ុង វិមានថា ជាមនុស្សច្រណែននិងមិត្តខ្លួនឯង ទើបចេញមុខនិយាយអាក្រក់ពី ប៊ុត សីហា ម្តងហើយម្តងទៀត៕ដោយ៖ ម៉ានី

Most Popular

To Top