ព័ត៌មានអន្តរជាតិ

សហព័ន្ធកីឡាវាយកូនបាល់ កម្ពុជាក្រុមកីឡាករ៥រូបការប្រកួតកីឡាវាយកូនបាល់ DAVIS CUP នៅបារ៉ែន 

ភ្នំពេញ៖លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតំណាងប្រធានសហព័ន្ធនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិកបានប្រកាសបញ្ជូនក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា៥នាក់ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន។

លោក ទេព រិទ្ធីវិទ្ធបានមានប្រសាសន៍ថា ព្រឹត្តការណ៏ការប្រកួតកីឡាវាយកូនបាល់ ដេវីស ខាប់ (DAVIS CUP) គឺជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ជាលក្ខណៈពិភពលោកពិភពលោកដែលប្រទេសកម្ពុជាស្ថិតនៅតំបន់អាស៊ីអូស៊ីអានីក្រុម៤ ។ ឆ្នាំ២០២២នេះការប្រកួតនឹងរៀបចំឡើងនៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន ដែលមានប្រទេសចំនួន១០ រួមមាន ប្រទេសបារ៉ែន ប៊ូតាន កម្ពុជា Guam គុយវ៉ែត ឡាវ ម៉ុងហ្គោលី សឹង្ហបុរី តាជីគីស្ថាន និងតួមីនីស្ថាន។

លោកបន្តថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជារៀបចំបញ្ជូនប្រតិភូកីឡាវាយកូនបាល់ចំនួន ១០រូប រួមមានប្រធាន ដឹកនាំ១រូប Captain ដឹកនាំកីឡាករ ១រូប គ្រូបង្វឹក២រូប កីឡាករវាយកូនបាល់ចំនួន៥រូប និងPhysical ០១រូបទៅចូលរួមការប្រកួតកីឡាវាយកូនបាល់ DAVIS CUP ASIA/OCEANIA ZONE GROUP IV ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់២២ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កើនសមត្ថភាព និងត្រៀមលក្ខណៈការប្រកួតកីឡា SEA GAMES លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដៃគូសហការណ៏ឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៏នេះរួមមាន TC4KS, ABA Bank, Cash_UUP, GCC (Golden Cambodia Century), Pharmacy De La Gare។

លោក Kelvin Cheng ប្រធានផ្នែកទំនាក់ទំនងសាធារណៈ GCC បាននិយាយថា លោកនឹងជួបឧបត្ថម្ភសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផ្នែកសម្លៀកបំពាក់ពេលចេញទៅប្រកួតកម្រិតអន្តរជាតិរយៈពេល ៥ ឆ្នាំ ព្រមទំាងឧបត្ថម្ភទឹកប្រាក់១ពាន់ដុល្លារអាមេរិករាល់ការទទួលជ័យជ្នះរបស់កីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា៕

Most Popular

To Top