កីឡា

ព្រះនរាយណ៍ និងក្រុមវ័យចាស់ម៉ូស្លីម ភូមិព្រែកតាពៅ១ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាដើម្បី ទំាងអស់គ្នាប្រចាំឆ្នាំ២០២២របស់ខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹត្តិការណ៍ការប្រកួតកីឡាដើម្បីទំាងអស់គ្នាខេត្តកណ្តាលប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិច” នៅទីក្រុងតាខ្មៅ ខេត្តកណ្តាលចាប់ផ្តើមជាផ្លូវការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានរកឃើញក្រុមបាល់ទាត់ជើងខ្លាំង២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់យកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។

ក្រុមបាល់ទាត់ ព្រះនរាយណ៍ បានយកឈ្នះលើក្រុមបាល់ទាត់ ស្ថានីយ៍ផលិតពូជត្រី ៧ មករា លទ្ធផល៣ទល់០ និងក្រុមបាល់ទាត់ Red Horse ចាញ់ក្រុមបាល់ទាត់ វ័យចាស់ម៉ូស្លីមភូមិព្រែកតាពៅ១ លទ្ធផល០ទល់១ ដូច្នេះក្រុមបាល់ទាត់ ព្រះនរាយណ៍ និងក្រុមបាល់ទាត់ វ័យចាស់ម៉ូស្លីមភូមិព្រែកតាពៅ១ដឹកដៃគ្នាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែកកីឡាបាល់ទះនារីនៅថ្ងៃទី១០ ខែតុលានេះក្រុមបាល់ទះយុវនារី ឃុំគោកត្រប់ចាញ់ក្រុមបាល់ទះយុវនារីរួមចិត្តតែមួយលទ្ធផល០ទល់៣ ហើយបាល់ទះបុរស៖ក្រុមបាល់ទះ វិទ្យាល័យ ហ៊ុន សែន សេរីភាព បានយកឈ្នះក្រុមបាល់ទះយុវជនស្រុកណ្តាលស្ទឹងលទ្ធផល៣ទល់០។

ព្រឹត្តិការណ៍ការប្រកួតកីឡាដើម្បីទំាងអស់គ្នាខេត្តកណ្តាលប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិច” ក្នុងគោលបំណងផ្សព្វផ្សាយប្រជាពលរដ្ឋទាំងអស់គ្នាឲ្យចូលរួមលេងកីឡាដើម្បីសុខមាលភាពឲ្យជៀសផុតពីជំងឺផ្សេងៗ និងក្នុងន័យបំផុសវិស័យកីឡានៅខេត្តកណ្តាលឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

Most Popular

To Top