ព័ត៌មានអន្តរជាតិ

អយុត្តិធម៌ណាស់ ចំពោះលោក Kang Ji Hwan ត្រូវសងការខូចខាត ៣,៥ លានដុល្លារ សម្រាប់ការរំលោភផ្លូវភេទ ឆ្នាំ ២០១៩

សេអ៊ូល ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងលោក Kang Ji Hwan និងក្រុមហ៊ុន Jellyfish Entertainment ត្រូវបានបញ្ជាឲ្យបង់ថ្លៃផលិតស្ទូឌីយោ Studio Santa Claus ចំនួន ៥.៣ ពាន់លានវ៉ុន (៣.៥ លានដុល្លារ) ជាការខូចខាតសម្រាប់ការរំលោភផ្លូវភេទឆ្នាំ ២០១៩ របស់លោក ។

ដូចដែលបាន រាយការណ៍ ពីមុនលោក Kang Ji Hwan បានសារភាពថា បានរំលោភបំពានផ្លូវភេទបុគ្គលិកភ្នាក់ងារ ជាប់កិច្ចសន្យា២នាក់ បន្ទាប់ពីផឹក ជាមួយពួកគេ នៅក្នុងផ្ទះ របស់លោកកាលខែកក្កដាឆ្នាំ ២០១៩ ក្រោយមកលោកត្រូវបានកាត់ទោស ឲ្យជាប់គុក ២ ឆ្នាំ ៦ ខែជាមួយនឹងរយៈពេល សាកល្បង ៣ ឆ្នាំ ។ មានន័យថា ប្រសិនបើលោកប្រព្រឹត្តបទល្មើសដូចគ្នាក្នុងរយៈពេលសាកល្បង៣ឆ្នាំ លោកនឹងត្រូវជាប់គុក ។

នៅពេលនោះលោក Kang Ji Hwan កំពុង សម្តែងក្នុងរឿង ‘Joseon Survival Period’ របស់ TV Chosun កំឡុងពេលមានជម្លោះការរំលោភផ្លូវភេទ របស់លោក ដោយសារតែមានរឿងចម្រូងចម្រាស ទើបលោកត្រូវឈប់ថតរឿង ប៉ុន្តែខាងផលិតកម្មបានថតបាន១២ភាគរួចហើយ ។ ដូច្នេះហើយ Studio Santa Clause បានប្តឹងតារាសម្ដែងរូបនេះឲ្យទាមទារសំណង។

កាលថ្ងៃទី ១២ ខែតុលាវាត្រូវបានបញ្ជាក់ថា តារាសម្តែង និង ក្រុមហ៊ុន Jellyfish Entertainment ដែលជាអតីតភ្នាក់ងារ របស់លោកនៅពេលនោះត្រូវបាន សម្រេចឥ្យបង់ថ្លៃខូចខាតដល់ Studio Santa Claus ៕

Most Popular

To Top