ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ ទេព បូព្រឹក្ស ជាគូស្នេហ៍ តារាចម្រៀងរ៉េប លោក ជី ដេវីត កំពុងតែធ្វើឱ្យមហាជនសង្ស័យថានាង កំពុង ពរពោះ ក្រោយពីតារាស្រីរូបនេះស្ងាត់ពីឆាកតន្រ្តី ខណៈពិធីជប់លៀងខួប កំណើតរបស់ ជីដេវីត កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស អង្អែលពោះខ្លួនឯងជា ញឹកញាប់ ជាមួយរ៉ូបពណ៌ក្រហមប៉ោងធំ ។
ម្ចាស់បទ «វីរៈនារី» កញ្ញា ទេព បូព្រឹក្ស គឺជាតារាស្រីឯករាជ្យ មួយរូបដែលទទួលបានការ គាំទ្រយ៉ាងខ្លាំង លេចមុខតាមកម្មវិធី តូចធំមិនដែលបាត់មុខ។ យ៉ាងណាមិញ ចាប់តាំងពីដំណើរកម្សាន្តជាមួយ គូស្នេហ៍លោក ជី ដេវីត លើទឹកដីប្រទេសជប៉ុន តារាស្រីរូបនេះបានស្ងប់ស្ងាត់ ពីឆាកតន្រ្តី សូម្បីចូលរួមកម្មវិធី ភ្ជាប់ពាក្យ ហេង វិសាល និង ជា ស្រីនា កាលពីកន្លងមកនេះនាងមិនបានចូលរួមឡើយ ទុកឱ្យលោក ជី ដេវីត ទៅតែម្នាក់រហូតអ្នកគាំទ្រជីកសួររកនាងគ្រប់គ្នា ។
ថ្មីៗនេះទៀតសោត ជាថ្ងៃខួបកំណើតរបស់លោក ជី ដេវីត ក៏បានឃើញទេព បូព្រឹក្សបង្ហាញខ្លួន តែធ្វើឱ្យអ្នកគាំទ្រមន្ទិលសង្ស័យថានាងកំពុងតែមានផ្ទៃពោះ ព្រោះមួយរយៈចុងក្រោយនេះ ទេព បូព្រឹក្ស ពុំបានបង្ហាញខ្លួននៅលើឆាកប្រគំតន្រ្តីដូចរាល់ដង ហើយឈុតពណ៌ក្រហមដែល ទេព បូព្រឹក្ស ស្លៀកមានសភាពប៉ោងៗ ហើយនាងបានអង្អែលពោះខ្លួនឯងជាញឹកញាប់ និងមិនឃើញនាងរាំ ឬច្រៀង ក្នុងកម្មវិធីរបស់គូស្នេហ៍ឡើយ។
ទោះជាមានការសង្ស័យពីសំណាក់មហាជនក្តី នៅលើបណ្តាញសង្គមរបស់ ទេព បូព្រឹក្ស និង ជី ដេវីត មិនទាន់ទម្លាយជាសាធារណៈនៅឡើយទេថា ពួកគេកំពុងមានសមាជិកថ្មី ឬមហាជនសង្ស័យខុស៕ ដោយ៖ ម៉ានី