Real Madrid ក្រោយការប្រកួតយប់មិញនេះ បានឡើងទៅដល់កំពូលតារាង ជាមួយនឹងពិន្ទុនាំមុខដាច់៣ពិន្ទុ ពីលើគូប្រជែង Barcelona នៅក្នុងជ័យជំនះលទ្ធផល៣ទល់នឹង១ គឺជាការប្រកួតដ៏ធំបំផុតប្រចាំសប្តាហ៍ របស់ La Liga។
កីឡាករ Rodrygo ជាអ្នករកបាល់បានចុងក្រោយគេ នៅនាទីទី៩១ ដែលជាបាល់ពិន័យ១១ម៉ែត្រ និងក៏ជាបាល់ពិន័យដែលបានផ្តល់ ឲ្យដោយអជ្ញាកណ្តាលលោក Sanchez Martinez ផងដែរ ក្រោយពេលបានពិនិត្យកម្មវិធី VAR ឡើងវិញឃើញកំហុស របស់ខ្សែការពាររបស់ Barcelona។
ក្នុងការប្រកួតនេះផងដែរ Lewandowski ក៏ទទួលបាននូវការពិនិត្យ VAR ម្តងដែរប៉ុន្តែបែរជាមិនត្រូវបានផ្តល់ឲ្យទៅវិញ ដោយអជ្ញាកណ្តាលរូបនេះដដែល ជាមួយនឹងការប៉ះទង្គិច ជាមួយនឹងខ្សែការពារ Dani Carvajal ។
នៅចប់ការប្រកួតលោក Laporta បានដើរទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ របស់អជ្ញាកណ្តាល និងដោយបានស្រែកសួរនាំឲ្យមានការពន្យល់បន្ថែម ពីការសម្រេចចិត្តទាំងនោះ ប៉ុន្តែមិនត្រូវបានទទួលការឆ្លើយតប ពីសំណាក់ក្រុមអជ្ញាកណ្តាលឡើយ ហើយថែមទាំងបានអញ្ជើញ ដោយសម្រួលទៅបន្ទប់វិញទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី