កីឡា

Kante នឹងត្រូវសម្រាកព្យាបាលរបួស ដល់ទៅ៤ខែជាប់គ្នា

នៅថ្ងៃនេះក្លឹបតោខៀវ​ Chelsea បានធ្វើការអះអាងហើយថា នឹងអវត្តមានកីឡាករដ៏សំខាន់ របស់ក្លឹបគឺកីឡាករ N’Golo Kante ដែលដោយសារតែរបួសធ្ងន់របស់គាត់ នឹងត្រូវធ្វើឲ្យពេលវេលា សម្រាប់សម្រាកព្យាបាល មានរយៈពេលវែងដល់ទៅ៤ខែ។

ការសម្រាកព្យាបាល មានទាំងការវះកាត់របួសផង លើកនេះបានកើតឡើង នៅក្នុងការប្រកួតប៉ះនឹងក្រុម Spurs ក្នុងលទ្ធផល២ទល់នឹង២នាពេលកន្លងមកហើយ ហើយបច្ចុប្បន្នមិនត្រឹមតែជាបញ្ហាសម្រាប់ Chelsea ប៉ុណ្ណោះ
ទេគេជឿជាក់ថាតារាឆ្នើមរូបនេះអាចនឹងខកខាន ការប្រកួតនៅជម្រើសជាតិបារាំងទៀតផង ក្នុងការប្រកួតបាល់ទាត់ពិភពលោក។

លើសពីនេះកីឡាករវ័យ៣១ឆ្នាំរូបនេះ ក៏នឹងមានកុងត្រាជិតផុតសុពលភាព នៅត្រឹមដំណាច់រដូវកាលនេះផងដែរ ហើយនៅមិនទាន់មានសញ្ញាណា ដែលអាចបញ្ជាក់បានថាគាត់នឹងបន្តកុងត្រា ជាមួយនឹងក្លឹបអង់គ្លេសនេះទៀតនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top