ក្លឹបយក្សអេស្បាញ Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានបញ្ជាក់ប្រាប់ទៅកាន់គណៈកម្មការក្លឹបច្បាស់លាស់ហើយថា ចាំបាច់ត្រូវតែបន្ថែមកីឡាករ ខ្សែការពារស្លាបស្តាំ ដ៏មានបទពិសោធម្នាក់។
Real Madrid បានព្យាយាមអស់រយៈពេល ជាច្រើនសប្តាហ៍មកហើយ ដើម្បីអាចទាក់ទាញកីឡាករខ្សែការពារ Cancelo ដែលជាជម្រើសដំបូងរបស់ក្លឹប ប៉ុន្តែក្រោយបានដឹងថាគ្មានសង្ឃឹមថា Man City នឹងមានផែនការលក់នោះពេលនេះ Real កំពុងងាកមកចាប់អារម្មណ៍ Dalot វិញ។
Dalot គិតមកត្រឹមពេលនេះ នៅមិនទាន់បានសម្រេចចិត្តបន្តកុងត្រាថ្មីនៅឡើយ ខណៈដែលកុងត្រានឹងផុតសុពលភាព នៅត្រឹមដំណាច់រដូវកាលនេះ ហើយក្លឹបបិសាចក្រហម Man UTD មានសិទ្ធក្នុងការបន្តកុងត្រាថ្មី ឲ្យកីឡាកររយៈពេល១ឆ្នាំថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី