កូរ៉េ៖ យោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កម្មវិធីប្រកួត Miss Korea 2022 វគ្គផ្តាច់ព្រ័ត្រលើកទី ៦៦ រៀបចំដោយ Global E&B ធ្វើឡើងនៅ Blue Square ក្នុង Yongsan-gu ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៦ ខែតុលា កញ្ញា Lee Seung Hyeon បានគ្រងមកុដជាបវរកញ្ញាកូរ៉េ ក្នុងចំណោមបេក្ខនារីចំនួន ៣០រូប ។
កញ្ញា Lee Seung Hyeon បានបង្ហាញក្នុងនាមជាអ្នកបង្កើតនិន្នាការ ហើយបានពន្យល់ថា ក្តីស្រមៃរបស់នាង គឺចង់ក្លាយជា CEO នៃម៉ាកយីហោម៉ូដសកល ហើយកំពុងធ្វើការលើការអភិវឌ្ឍ តម្លៃម៉ាកយីហោផ្ទាល់ខ្លួនរបស់នាង តាមរយៈសកម្មភាពផ្សេងៗ។ Global E&B ជាអ្នករៀបចំកម្មវិធីបាននិយាយថា ការប្រឡងបវរកញ្ញាកូរ៉េ មានមោទនភាពចំពោះប្រវត្តិសាស្រ្ត និងប្រពៃណីរបស់ខ្លួន បានបង្ហាញការផ្លាស់ប្តូររ៉ាឌីកាល់ និងទាន់សម័យនៅឆ្នាំនេះ ហើយទទួលបានការឆ្លើយតប យ៉ាងក្លៀវក្លាជាងពេលមុនៗ។ សូមទស្សនាភាពទាក់ទាញផ្សេងៗ របស់បេក្ខនារីតាមរយៈការផ្សាយ។
ការប្រឡងបវរកញ្ញាកូរ៉េ នឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកា វេលាម៉ោង ៨ យប់ លើកញ្ចក់ទូរទស្សន៍ Wavve និងទូរទស្សន៍ខ្សែកាប SmileTV TVAsia និង Weetv។ បន្ទាប់ពីបានឃើញរូបថតរបស់អ្នកឈ្នះ អ្នកនិយមលេងអ៊ីនធើណេតបង្ហាញថា បេក្ខនារីទាំងអស់មើលទៅពិតជាអស្ចារ្យ និងដូចជា “មនុស្ស AI និម្មិត”។
អ្នកនិយមលេងអ៊ីនធើណេត បានបញ្ចេញមតិថា បេក្ខនារីបវរកញ្ញាកូរ៉េ មើលទៅស្អាតជាងមុន ពួកគេគួរតែជ្រើសរើស សម្រស់ធម្មជាតិសម្រាប់បវរកញ្ញាកូរ៉េ ពួកគេទាំងអស់មើលទៅដូចគ្នា ហើយគ្មានអ្នកណាម្នាក់មើលទៅធម្មជាតិ និងស្អាតទេ នេះគួរត្រូវបានគេហៅថា “បវរកញ្ញាវះកាត់កែសម្ផស្ស” “អ្នកឈ្នះចំណាត់ថ្នាក់លេខ ២ និងលេខ៣ មើលទៅដូចគ្នា” ខ្ញុំគិតថា ពួកគេទាំង៣មានវេជ្ជបណ្ឌិតដូចគ្នា ខ្ញុំមិនដឹងថាពួកគេនៅតែធ្វើបែបនេះទេ និង ពួកគេមើលទៅដូចជាមនុស្ស AI និម្មិត។
កញ្ញា Lee Seung Hyeon អាយុ ២៣ ឆ្នាំជានិស្សិតមហាវិទ្យាល័យ កំពុងសិក្សាផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យកូរ៉េ បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងបវរកញ្ញាកូរ៉េឆ្នាំនេះ កញ្ញា Yoo Si Eun អាយុ ២៥ ឆ្នាំ) មកពីនាយកដ្ឋានសេវាកម្ម អាកាសចរណ៍នៅសាកលវិទ្យាល័យ Yeonsung បានជាប់ចំណាត់ថ្នាក់លេខ ២ និងកញ្ញា Kim Go Eun អាយុ ២២ ឆ្នាំមកពីនាយកដ្ឋានអាកាសចរណ៍ និងវិស្វកម្មអាកាសចរណ៍ បានជាប់ចំណាត់ថ្នាក់លេខ ៣៕
ដោយ៖ លី ភីលីព