កីឡា

សូត្រ វាសនា ឡើងវគ្គ ៤នាក់ចុងក្រោយ នៃការប្រកួតកីឡាប្រដាល់ គុនខ្មែរខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា នៅសង្វៀនTV5

ភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនា ក្លិបបក្សីស្លាបដែក នៃសមាគមកីឡា ប្រដាល់ក្រសួងការពារជាតិ ឡើងវគ្គ៤នាក់ចុងក្រោយ នៃព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម បន្ទាប់ពីយកឈ្នះ អ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ក្លិបគុហារព្រហ្មជ័យ ខេត្តសៀមរាប ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅសង្វៀនTV5 ព្រែកកំពឹស នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ។

អ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនាឡើង ទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមប្រាក់លានហើយ ក្រោយកីឡាកររូប បានផ្តួលគូប្រកួត អ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ក្លិបគុហារ ព្រហ្មជ័យ ខេត្តសៀមរាប ត្រឹមទឹកទី២ ដោយទាត់មួយជើងកញ្ចឹងកធ្វើឲ្យគង់ ហ៊ូវបាត់បង់ស្មារតីទើបអាជ្ញាកណ្តាល បញ្ចប់ការប្រកួតជាផ្លូវការតែម្តង ។

មួយគូរទៀត គឺអ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យអ្នកប្រដាល់ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្សចំពោះអ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា ប្អូនបង្កើតរបស់ម្ចាស់មេដាយមាសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2017 ឃុន ឌីម៉ាឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បានយកឈ្នះអ្នកប្រដាល់ ពុទ្ធ សំបូរដោយពិន្ទុ។

ព្រឹត្តិការណ៍ប្រកួតកីឡា ប្រដាល់គុនខ្មែរដណ្តើមខ្សែ ក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះ ពិតជាបានចូលរួមចំណែកជាមួយ នឹងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើន លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើក ស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា៕

Most Popular

To Top