អង់គ្លេស ៖ ការសិក្សា បានប៉ាន់ប្រមាណថា ជាងពាក់កណ្តាល នៃការឆ្លងកើតឡើង ក្នុងដំណាក់កាលមុនរោគសញ្ញា មានន័យថា ការឆ្លងជាច្រើន មិនអាចការពារ បានដោយការ សុំឲ្យមនុស្ស នៅដាច់ដោយឡែកប្រសិន បើពួកគេសម្គាល់ឃើញរោគសញ្ញា យោងតាមការ ចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
វាក៏ណែនាំថា សូម្បីតែនៅពេលដែលទំនាក់ទំនងត្រូវបានតាមដាន ពួកគេប្រហែលជាបានចម្លងមេរោគ ទៅអ្នកដទៃរួចហើយ។ អ្នកវិទ្យាសាស្ត្រ បានរកឃើញថា ការឆ្លងជំងឺអុកស្វា អាចកើតឡើងរហូតដល់៤ ថ្ងៃមុនពេលមានរោគសញ្ញា ណាមួយលេចឡើង ។ អ្នកស្រាវជ្រាវនៅទីភ្នាក់ងារ សន្តិសុខ សុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ការរីករាលដាលនៃជំងឺនេះ មុនពេលមានរោគសញ្ញា អាចកើតឡើង ច្រើនជាងការគិតពីមុន ។
ភ័ស្តុតាងដំបូង នៃប្រភេទរបស់វា ការសិក្សាបានប៉ាន់ប្រមាណថា ជាងពាក់កណ្តាល (៥៣ភាគរយ) នៃការឆ្លងកើតឡើងក្នុងដំណាក់កាលមុនរោគសញ្ញា មានន័យថា ការឆ្លងជាច្រើនមិនអាចការពារ បានដោយការសុំមនុស្សឲ្យនៅដាច់ដោយឡែក ប្រសិនបើពួកគេរកឃើញរោគសញ្ញា។
ការស្រាវជ្រាវ បានសន្និដ្ឋានថា មនុស្សនឹង ត្រូវដាក់ឲ្យនៅដាច់ដោយឡែកពី ១៦ ទៅ ២៣ ថ្ងៃដើម្បីរកឃើញ ៩៥ភាគរយនៃអ្នក ដែលមានសក្តានុពល នៃការឆ្លង ។ អ្នកស្រាវជ្រាវបានពិនិត្យ មើលពេលវេលា វាត្រូវការចាប់ពីពេលរោគសញ្ញាដំបូង កើតឡើងចំពោះអ្នកជំងឺទី១ រហូតដល់ពេល ដែលរោគសញ្ញាបានវិវត្ត នៅក្នុងអ្នកជំងឺទី២ ហើយក៏បានពិនិត្យ មើលរយៈពេល និងពេលវេលាពីការប៉ះពាល់នឹងមេរោគ រហូតដល់ការចាប់ផ្តើម នៃរោគសញ្ញា ។
ការរកឃើញបានបង្ហាញថា រយៈពេល៤ថ្ងៃ គឺជាពេលវេលាអតិបរមាដែលការឆ្លង ត្រូវបានរកឃើញមុន ពេលរោគសញ្ញាលេចឡើង ។ រោគសញ្ញាជំងឺអុតស្វា មានភាពខុសប្លែកគ្នា ប៉ុន្តែរួមមានកន្ទួល ក្តៅខ្លួន ញាក់ ហើមកូនកណ្តុរ ហត់នឿយ និងឈឺក្បាល ។
តួលេខចុងក្រោយរបស់ UKHSA បង្ហាញថា គិតត្រឹមថ្ងៃទី ២៤ ខែតុលា មាន ៣,៥៤៨ ត្រូវបានបញ្ជាក់ និង ១៥០ករណី “ប្រហែលខ្ពស់” ត្រូវបានរកឃើញ នៅក្នុងចក្រភពអង់គ្លេស ៕