កីឡា

មេដឹកនាំ UAE ធ្វើដំណើរទៅកាតា ចំពេលប្រទេសនេះ ធ្វើម្ចាស់ World Cup បង្កការភ្ញាក់ផ្អើល

ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ថា មេដឹកនាំ នៃប្រទេសអារ៉ាប់រួម បានធ្វើទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃចន្ទទៅកាន់ ប្រទេសកាតា ខណៈប្រទេសនេះធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក ជាលើកទីមួយរបស់លោក ចាប់តាំងពីការបញ្ចប់ នៃការបិទតំបន់ជិត៤ឆ្នាំ ដែលធ្វើឲ្យទំនាក់ទំនង ស្ថិតក្នុងភាពត្រជាក់ ។

លោក Sheikh Mohamed bin Zayed Al Nahyan បានក្លាយជាប្រធានាធិបតី របស់ UAE កាលពីខែឧសភា បានជួបពិភាក្សាគ្នា នៅប្រទេសកាតា កាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងពីប្រទេសអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តចំនួន៣ បានបញ្ចប់ការធ្វើពហិកា ទីក្រុងដូហាកាលពីជិត២ឆ្នាំមុន ដោយបានសរសើរដល់ការធ្វើម្ចាស់ ផ្ទះការប្រកួតបាល់ទាត់ពិភពលោក របស់ទីក្រុងដូហាជោគជ័យ សម្រាប់ជនជាតិអារ៉ាប់ទាំងអស់ ។

លោក Sheikh Mohamed បានជួបជាមួយ Qatar Emir Sheikh Tamim bin Hamad Al Thani ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លី មុនពេលត្រឡប់ទៅ Abu Dhabi វិញ។ រូបថតក្រោយមកបានលេចចេញនូវ Sheikh Mohamed ញញឹមជាមួយ Sheikh Tamim ហើយថែមទាំងជិះរថយន្ត Bentley Bentayga SUV ពណ៌សជាមួយនឹងការបើកបររបស់ Qatar emir ។

លោក Sheikh Mohamed បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ខ្ញុំសូមអបអរសាទរ បងប្រុសរបស់ខ្ញុំ Tamim bin Hamad និងប្រជាជនកាតា ដែលបានធ្វើជាម្ចាស់ផ្ទះ FIFA World Cup ហើយសូមជូនពរឲ្យពួកគេបន្ត ទទួលបានជោគជ័យ ។ លោក Sheikh Tamim បាននិយាយលើ សេចក្តីថ្លែង ការណ៍មួយថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ធ្វើឲ្យយើងពិភាក្សា អំពីវិធីពង្រឹងទំនាក់ទំនង ជាបងប្អូនរវាងប្រទេស ទាំងពីររបស់យើង និងផ្លាស់ប្តូរ ទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិជាកង្វល់រួម ភាគច្រើនជាមធ្យោបាយ ដើម្បីគាំទ្រដល់សន្តិសុខ និងស្ថិរភាពក្នុងប្រទេស។

លោក Anwar Gargash ទីប្រឹក្សាការទូតរបស់ប្រធានាធិបតី Emirati បាននិយាយ នៅលើ Twitter ថា នេះគឺជា ជំហានមួយទៀតឆ្ពោះទៅការពង្រឹង សាមគ្គីភាពឈូងសមុទ្រ និងសកម្មភាពរួមគ្នា ។ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានដាក់ពហិការការទូត និងសេដ្ឋកិច្ចលើប្រទេសកាតា កាលពីខែមិថុនា ឆ្នាំ ២០១៧ ជុំវិញការចោទប្រកាន់ថា ដូហា គាំទ្រអំពើភេរវកម្ម៕

Most Popular

To Top