កីឡា

ហេតុអ្វីបានជាព្រឹត្ដិការណ៍ World Cup មិនអាចចាប់ផ្តើម ដោយគ្មានវត្ដមានប៉ាគីស្ថាន

បរទេស៖ ក្នុងចំណោមអ្នកគាំទ្រ​ រាប់រយលាននាក់ ដែលមើលការប្រកួត FIFA World Cup នៅប្រទេសកាតា មានមនុស្សតិចណាស់ ដែលដឹងថាប៉ាគីស្ថាន គឺជាតួអង្គសំខាន់ ក្នុងការប្រកួតដ៏មានកិត្យានុភាពបំផុត របស់កីឡាបាល់ទាត់ ទោះបីជាក្រុមជម្រើសជាតិរបស់ខ្លួន មិនធ្លាប់ចូលរួមក៏ដោយ។

ដូចនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល និងការប្រកួតឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បាល់ទាត់មួយចំនួនធំ ដែលប្រើក្នុងប្រទេសកាតា ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Sialkot ដែលជាទីក្រុងនៅក្នុងខេត្ត Punjab ភាគខាងកើត ប្រទេសប៉ាគីស្ថាន។

ក្រុមបាល់ទាត់ជម្រើសជាតិបុរសប៉ាគីស្ថាន ជាប់ចំណាត់ថ្នាក់ទាបបំផុត ១៩៤ ក្នុងចំណោម ២១១ ក្រុម ខណៈក្រុមនារីស្ថិតនៅលេខ ១៦០ ក្នុងចំណោម ១៨៧ក្រុម ប៉ុន្តែនៅពេលនិយាយ ដល់បាល់ទាត់ ប៉ាគីស្ថាន គឺជាជើងឯកពិភពលោក។

ច្រើនជាង ៧០ភាគរយនៃការផ្គត់ផ្គង់បាល់ទាត់ពិភពលោក បានមកពី Sialkot នេះបើយោងតាមទស្សនាវដ្តី Business Insider ។ ទីក្រុងដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសប៉ាគីស្ថាន គឺជាជម្រករបស់សិប្បករនិងឧស្សាហកម្មជាច្រើន ដែលត្រូវបានគេស្គាល់ថា ជាអ្នកផលិតសម្ភារៈកីឡាផ្សេងទៀតផងដែរ រួមទាំងបាល់ cricket កីឡា cricket បាល់ទះ និងស្រោមដៃ។

Fifa បានផ្តល់កិច្ចសន្យា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដល់ក្រុមហ៊ុន Forward Sports ដែលជាក្រុមហ៊ុនផលិតនៅ Sialkot ដែលបានផ្គត់ផ្គង់ការប្រកួតពីរលើកមុន និងទៅក្រុមហ៊ុនមួយផ្សេងទៀត នៅក្នុងប្រទេសចិន។

រាល់ការប្រកួតបាល់ទាត់ពិភពលោកពី Sialkot ត្រូវបានធ្វើឡើងដោយ Forward Sports ដែលបានកើនឡើងពីការមានបន្ទប់មួយ និងបុគ្គលិកប្រហែល ២០នាក់ ទៅជាពហុជាតិ ដែលមានប្រតិបត្តិការ នៅក្នុងទីក្រុងឌូបៃ អេហ្ស៊ីប និងចិន និងបុគ្គលិក ៦០០០ នាក់ រួមទាំងស្ត្រី ២០០០ នាក់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top