កីឡា

តើ Benzema នឹង​មាន​វត្តមាន ​ជួយ​បារាំង​ នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ទេ?

«តើ Benzema នឹង​មាន​វត្តមាន​ជួយ​បារាំង​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ទេ?» នេះ​ជា​សំណួរ​ដែល​អ្នក​កាសែត​មួយ​ចំនួន​បាន​សួរ​លោក Didier Deschamps គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​ ក្រោយ​ពេល​ដែល​ក្រុម​មាន់​គក​មួយ​នេះ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោក Deschamps បាន​ឆ្លើយតប​ទៅ​វិញ​ថា៖ «ខ្ញុំ​ពិត​ជា​មិន​ចង់​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ សុំ​សំណួរ​បន្ទាប់​ទៀត​»។

តាម​ពិត​ទៅ Benzema មាន​ឈ្មោះ​លេង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង។ យ៉ាងណាមិញ កីឡាករ​ Real Madrid រូប​នេះ​រង​របួស​មុន​ពេល​ព្រឹត្តិការណ៍​ World Cup បាន​ចាប់​ផ្ដើម។ ទោះ​ជា​បែប​នេះ​ក្ដី Benzema នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​បារាំង​ក្នុង​ World Cup ដដែល។

ខណៈពេល​ថ្មីៗ​នេះ​ គេ​សង្កេត​ឃើញ​ថា កីឡាករ​រូប​នេះ​ចូល​ហាត់​ជាមួយ​ ក្រុម​កីឡាករ​បារាំង​ឡើង​វិញ។ ការណ៍​នេះ​បណ្ដាល​ឱ្យ​មាន​មតិ​សង្ស័យ​មួយ​ចំនួន​យល់​ថា Benzema អាច​នឹង​ជួយ​បារាំង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕ Source: Sabay

Most Popular

To Top