បរទេស ៖ មេបញ្ជាការកងកម្លាំង មីស៊ីល យុទ្ធសាស្ត្រ របស់ប្រទេស (SMF) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីបំផុតរបស់រុស្ស៊ី ប្រភេទ RS-28 Sarmat មានសមត្ថភាពអាចជ្រៀត ចូលប្រព័ន្ធប្រឆាំងមីស៊ីល ដែលមានស្រាប់ ឬនាពេលអនាគត ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយ Sergey Karakaev បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយ Krasnaya Zvezda (Red Star) ដែលជាកាសែត ផ្លូវការ របស់យោធារុស្ស៊ីថា “ប្រព័ន្ធមីស៊ីល Sarmat មានសមត្ថភាព ធំទូលាយសម្រាប់ ដាក់ពង្រាយ ប្រភេទផ្សេងៗនៃបន្ទុកប្រយុទ្ធ ហើយផ្អែកលើគោលការណ៍ ដែលធានាការជ្រៀតចូល ទៅក្នុងប្រព័ន្ធប្រឆាំង មីស៊ីលផ្លោង (ABM) ទាំងបច្ចុប្បន្ន និងអនាគត” ។
ICBM ធុនធ្ងន់ ដែលប្រើឥន្ធនៈរាវបានបាញ់ សាកល្បងដោយជោគជ័យ លើកដំបូង នៅក្នុងខែមេសា ។ វាមានន័យថា នឹងជំនួសមីស៊ីល R-36M2 Voevoda ដែលមានវ័យចំណាស់ ជាឆ្អឹងខ្នង នៃសមាសធាតុស៊ីឡូ នៃការទប់ស្កាត់នុយក្លេអ៊ែររបស់រុស្ស៊ី ដែលដំណើរការដោយ SMF។
ឧត្តមសេនីយ៍ Karakaev ពន្យល់ថា មីស៊ីល Sarmat “គឺអស្ចារ្យជាង Voevoda ក្នុងលក្ខណៈជាច្រើន ។ ដំណាក់កាលជំរុញ ដ៏ខ្លីរបស់វាអនុញ្ញាត ឱ្យបំបែកក្បាលគ្រាប់មុន និងធ្វើឱ្យការរកឃើញមីស៊ីល បាញ់សម្រាប់ការ ស្ទាក់ចាប់ជាបន្តបន្ទាប់កាន់តែពិបាក” ៕
ប្រែសម្រួលៈ ណៃ តុលា