ការប្រកួតយប់មិញនេះ បានធ្វើឲ្យក្រុមរបស់លោក Antonio Conte បានស្គាល់ពាក្យជ័យជំនះសាជាថ្មីឡើងវិញ ក្រោយខកខានអស់រយៈពេល ជាច្រើនប្រកួតចុងក្រោយ ហើយជាជ័យជំនះដ៏ធំមួយ សម្រាប់ក្រុមផងដែរ ជាមួយនឹងលទ្ធផល ដល់ទៅ៤គ្រាប់ទល់នឹង០។
Harry Kane អាចរកបាន២គ្រាប់ម្នាក់ឯង បញ្ជាក់ថាកីឡាករមិនទាន់ចុះចាញ់ ក្នុងការប្រកួតប្រជែងស្បែកជើងសាជាថ្មីឡើយ នៅរដូវកាលនេះ ទោះបីជាមានការមកដល់របស់កីឡាករ Erling Haaland ក៏ដោយក្តីខណៈដែល១គ្រាប់ទៀត រកបានដោយ Son និង១គ្រាប់ចុងក្រោយ ដោយ Doherty។
៣ពិន្ទុងាយៗសប្តាហ៍នេះបានធ្វើឲ្យ Spurs អាចបន្តឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន មាន៣៣ពិន្ទុ តាមពីក្រោយក្រុមបិសាចក្រហម Man UTD ឈរនៅលេខរៀងទី៤ មាន៣៥ពិន្ទុ៕ ប្រែសម្រួល៖ស៊ុ់នលី