កីឡា

មក​ Man City ក្នុង​តម្លៃ ១០០លាន​ផោន Grealish សារភាព​ថា ជីវិត​ជាមួយ​ក្លឹប​នេះ​«មហា​ពិបាក»

ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester City កីឡាករ Jack Grealish បាន​សារភាព​ថា ខ្លួន​ថា​ពិបាក​ណាស់​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ​ក្លឹប​មួយ​នេះ ក្រោយ​ចាកចេញ​ពី​ក្លឹប Aston Villa អស់​ជាង ២ឆ្នាំ​មក​ហើយ។

កីឡាករ​រូប​នេះ​មក​កាន់​ក្លឹប Manchester City ជាមួយ​នឹង​តម្លៃ​ខ្លួន ១០០លាន​ផោន ឬ ១១៩លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ២០២០ ក្រោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ​នឹង​ក្លឹប Aston Villa។

Grealish បាន​ប្រាប់​ Sky Sports ថា «និយាយ​ឱ្យ​ត្រង់​ទៅ វា​ពិបាក​ជាង​ការ​គិត​របស់​ខ្ញុំ​ទៅ​ទៀត ពេល​មក​លេង​នៅ​ទីនេះ»។ កីឡាករ​វ័យ ២៧ឆ្នាំ​រូប​នេះ​រំពឹង​ទុក​ថា ពេល​មក​ Man City គេ​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​ៗ ហើយ​ជួយ​ឱ្យ​ក្លឹប​ឈរ​នៅ​លើ​កំពូល​តារាង។

យ៉ាងណាមិញ Grealish យល់​ឃើញ​ថា «ខ្ញុំ​មិន​នឹក​ស្មាន​ថា​ វា​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ​នឹង​ក្រុម​ផ្សេង និង​គ្រូ​ផ្សេង​ទេ [ផ្សេង​ពី Aston Villa]»។

តាម​ពី​មក​ដល់ City នៅ​ឆ្នាំ២០២១ Grealish លេង​បាន ៥៩ដង និង​រក​បាន​តែ ៧គ្រាប់​ប៉ុណ្ណោះ​គ្រប់​កម្មវិធី៕

Most Popular

To Top