The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទាំងក្លឹប Arsenal និងក្លឹប Newcastle កំពុងនាំគ្នាប្រជែងផង និងព្យាយាមផងក្នុងការស្នើសុំ ចរចាជាមួយនឹងកិឡាករ Alejandro Balde ដែលអនាគតរបស់គាត់ជាមួយនឹង Barcelona ហាក់ដូចជា មិនទាន់មានភាពច្បាស់លាស់នៅឡើយ។
ប្រភពដដែលបានបន្តទៀតថា ក្លឹបរបស់អង់គ្លេសទាំងពីរនេះ បានជួបជាមួយនឹងភ្នាក់ងារ របស់កីឡាករខ្សែការពារវ័យ១៩ឆ្នាំរូបនេះ រួចរាល់ហើយដើម្បីអាចសាកល្បង បញ្ចុះបញ្ចូលកីឡាករអេស្បាញរូបនេះ ទៅលេងនៅអង់គ្លេសនារដូវកាលក្រោយ។
ទោះបីជាយ៉ាងណាក្តីកីឡាករ ខ្សែការពារស្លាបឆ្វេងរូបនេះត្រូវបានក្លឹប Barcelona បានផ្តល់កុងត្រាថ្មីរួចរាល់ហើយ តែដោយសារបញ្ហាហិរញ្ញវត្ថុទើប ធ្វើឲ្យកីឡាករមិនទាន់អាចមានឈ្មោះ នៅក្នុងបញ្ជីក្លឹបជាផ្លូវការនៅឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី