កីឡា

រកឃើញម្ចាស់មេដាយមាស លើវិញ្ញាសាកីឡាប៉េតង់ នៃការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣

កណ្តាល៖ រកឃើញម្ចាស់មេដាយមាស លើវិញ្ញាសាកីឡាប៉េតង់ ១ នាក់ទល់ ១ នាក់ យុវជន យុវនារី និងវ័យចាស់សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ។

ចំពោះវិញ្ញាសាកីឡាប៉េតង់ ១ នាក់ទល់ ១ នាក់ យុវជន៖មេដាយមាសបានលើកីឡាករ សុខ តុលា វិទ្យាល័យតាខ្មៅ១ មេដាយប្រាក់បានលើកីឡាករ ឃឹម ច័ន្ទជេដ្ឋា វិទ្យាល័យសេរីភាព ១ មេដាយសំរិទ្ធ បានលើកីឡាករ សិន ផល្លាដា វិទ្យាល័យសេរីភាព ២ និងកីឡាករ ណែម សុវណ្ណរាជ វិទ្យាល័យតាខ្មៅ២។ វិញ្ញាសាកីឡាប៉េតង់ ១ នាក់ទល់ ១ នាក់ យុវនារី ៖មេដាយមាសបានលើកីឡាការិនី គិន កញ្ចដាព្រែកហូរ មេដាយប្រាក់បានលើកីឡាការិនី ហេង ស្រីជូរ អមរៈ មេដាយសំរិទ្ធ បានលើកីឡាការិនី សុខ ច័ន្ទរស្មី វិទ្យាល័យសេរីភាព ២ និងកីឡាការិនី អេង សុភក្រ្ត វិទ្យាល័យសេរីភាព ១។

ចំណែកវិញ្ញាសាកីឡាប៉េតង់ ១ នាក់ទល់ ១ នាក់ វ័យចាស់៖ មេដាយមាសបានលើកីឡាករ យឹម សុភ័ណ តាខ្មៅ មេដាយប្រាក់បានលើកីឡាករ ស៊ិន សំអាត វិទ្យាល័យព្រះស៊ីសុវត្ថិ មេដាយសំរិទ្ធបានលើកីឡាករ សា វណ្ណដា អ.យ.ក១ និងកីឡាករ ស្វាយ ខាវ វិទ្យាល័យ ហ៊ុន សែន ស្អាង ២។ ចំណែកក្រុមបាល់ទាត់ស្ថានីយផលិតពូជត្រី ៧មករា ក៏បានយកឈ្នះក្រុមបាល់ទាត់ យុវជនស្រុកល្វាឯមដោយការប៉េណាល់ទី ២ទល់០ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៣វលើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់។ ចំពោះវិញ្ញាសាកីឡាបាល់ទាត់ បុរស (មិនកំណត់អាយុ ) មាន ១៤ ក្រុម ដោយប្រើរូបមន្តប្រកួតចាញ់ធ្លាក់ ដែលធ្វើការប្រកួតជាផ្លូវការពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃពីទី៥តទៅ។

លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣កម្រិត គឺបុរស(ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ)មាន១៧ ក្រុម វិញ្ញាសា ១ នាក់ ទល់ ១ នាក់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រីឯនារី (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ)មាន៥ ក្រុម វិញ្ញាសា ១នាក់ ទល់ ១ នាក់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវ័យចាស់ (ចាប់ពីអាយុ ៤០ ឆ្នាំ ឡើងទៅ)មាន ៦ ក្រុម វិញ្ញាសា ១ នាក់ ទល់ ១ នាក់ និងវិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ ៕

ដោយ៖ លី ភីលីព

Most Popular

To Top