កីឡាករ Stefan Bajcetic ត្រូវបានក្លឹបហង្សក្រហម Liverpool សម្រេចចិត្តក្នុងការផ្តល់កុងត្រា រយៈពេលវែងជាមួយនឹងក្លឹប ហើយក្រោយការបង្ហាញទំរង់ បានយ៉ាងល្អនាពេលកន្លងមក។
កីឡាករខ្សែបម្រើជនជាតិអេស្បាញរូបនេះ បានធ្វើការប្តេជ្ញាចិត្តខ្លាំង ចំពោះអនាគតរបស់ខ្លួនជាមួយនឹង ក្លឹបរហូតដល់ឆ្នាំ២០២៧ ហើយជឿជាក់ថាក្លឹបក៏ពេញចិត្តពេញថ្លើម ជាមួយនឹងទំរង់លេងរបស់កីឡាករ ១៨ឆ្នាំរូបនេះផងដែរដូចគ្នា។
ការចរចាគ្នាបន្តកុងត្រាថ្មី បានធ្វើឡើងតាំងតែពីរដូវក្តៅកន្លងមកម្ល៉េះ ប៉ុន្តែនៅចំពេលដែលទំរង់លេង របស់ក្រុមទាំងមូលហាក់ដូចជា មិនសូវល្អប្រសើរសោះនៅរដូវកាលនេះ និងកំពុងធ្លាក់ដល់ស្ទើរ ពាក់កណ្តាលតារាងទៅហើយ ៕
ប្រែសម្រួល៖ ស៊ុន លី