ទោះបីជាបានបង្កើតឱកាស ជាច្រើន ដើម្បីយកឈ្នះលើក្រុម Man UTD ក្តីប៉ុន្តែ Nottingham អាចធ្វើបានត្រឹមតែតង់ទី១ ប៉ុណ្ណោះហើយជាលទ្ធផល បានត្រឹមបរាជ័យក្នុងវគ្គ១ភាគ៤ នៃពានរង្វាន់ Carabao Cup ។
Man UTD អាចស៊ុតបាន២គ្រាប់បន្ថែមទៀត កាលពីប្រកួតជើងទី២យប់មិញ សរុបគ្រាប់ឈ្នះមានទៅដល់៥គ្រាប់ លើក្រុម Nottingham និងត្រូវឡើងទៅប្រកួត វគ្គផ្តាច់ព្រ័ត្រប៉ះនឹងក្រុម Newcastle ។
២គ្រាប់ដែលកើតឡើង ដោយកីឡាករ Anthony Martial នៅនាទីទី៧៣ម្តងនិងម្តងទៀត នៅ២នាទីក្រោយដោយកីឡាករ Fred សមល្មមឲ្យ Man UTD អាចទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ជាលើកដំបូងក្រោយខកខាន អស់រយៈពេលជាយូរមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
