ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងការពារជាតិ ខណៈកំពុងស្ថិតក្នុងគ្រាមានសង្គ្រាម

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី Volodymyr Zelenskyy បានលើកឡើងកាលពីថ្ងៃអាទិត្យ អំពីការរុះរើឡើងវិញ នៅជួរមុខនៃយុទ្ធនាការសង្គ្រាមអ៊ុយក្រែន ។

លោក David Arakhamia សមាជិកសភាជាន់ខ្ពស់ និងជាប្រធានក្រុមអ្នកបម្រើ នៃប្លុកសភាប្រជាជនបានលើកឡើងថា លោក Reznikov នឹងត្រូវបានផ្ទេរទៅការងារ រដ្ឋមន្ត្រីមួយផ្សេងទៀត ហើយជំនួសដោយ Kyrylo Budanov ប្រធានទីភ្នាក់ងារចារកម្មយោធា GUR ។

លោក Arakhamia បានលើកឡើងដូច្នេះ នៅលើកម្មវិធីផ្ញើសារ Telegram ថា “សង្រ្គាមកំណត់ការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយបុគ្គលិក” ។

លោក Arakhamia បានលើកឡើងថា ភ្នាក់ងារ “កងកម្លាំង” របស់អ៊ុយក្រែន ដូចជាក្រសួងការពារជាតិ មិនគួរត្រូវបានដឹកនាំដោយអ្នកនយោបាយ នៅក្នុងអំឡុងពេលសង្រ្គាមនោះទេ ប៉ុន្តែមនុស្សដែលមានសាវតា ផ្នែកការពារជាតិ ឬសន្តិសុខ ។

លោកបានឲ្យដឹងទៀតថា លោក Reznikov នឹងត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top