កីឡា

Liverpool យក៣ពិន្ទុងាយៗ ពីក្រុម Everton

ម្ចាស់ផ្ទះ Liverpool បើកទ្វាផ្ទះ Anfield ស៊ុតបាន២គ្រាប់ យកឈ្នះក្រុមភ្ញៀវ Everton នៅក្នុងការប្រកួតដ៏សំខាន់មួយ របស់ក្រុមសម្រាប់រដូវកាលនេះ ខណៈដែលបច្ចុប្បន្នកំពុងស្ថិតនៅ ស្ទើរពាក់កណ្តាលតារាង នៃលីគកំពូលអង់គ្លេសនៅឡើយ។

Liverpool អាចគ្រប់គ្រងបាល់បានទៅដល់៦០ភាគរយ នៃការប្រកួតហើយអាចស៊ុតចេញ បានដល់ទៅ១៥ដង និងចំគោលដៅ៦ ខណៈដែល Everton ស៊ុតចេញបានតែ៦ដងហើយ ចំគោលដៅតែម្តងគត់។

គ្រាប់បាល់ដំបូងរកបាន ដោយកីឡាករខ្សែប្រយុទ្ធ Mo Salah នៅនាទីទី៣៦និងមួយគ្រាប់ទៀត ចូលដល់តង់ទី២នាទីទី៤៩ដោយកីឡាករ Gakpo ។

បញ្ចប់ការប្រកួតសប្តាហ៍នេះ Liverpool យកបាន៣ពិន្ទុមាន៣២ពិន្ទុក្នុងដៃ ឈរនៅលេខរៀងទី៩ ខណៈដែល Everton កំពុងបន្តឈរនៅបាតតារាង មានត្រឹមតែ១៨ពិន្ទុស្ថិតនៅលេខរៀងទី១៨ តំបន់ដែលត្រូវគេកាត់ចោល៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top