ព័ត៌មានអន្តរជាតិ

លោក បៃដិន កើតសរសើរដល់ភាពរឹងមាំ របស់អង្គការ NATO ខណៈលោកពូទីន រិះគន់ទៅលើលោកខាងលិចបង្កាត់ភ្លើងសង្គ្រាមប្រឆំាងនឹងរុស្ស៊ី


BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន បានបង្វែរភាពក្លាហានរបស់គាត់តម្រង់ទៅរកលោកខាងលិច ខណៈដែលលោកប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង គៀវ ដោយបានកើតសរសើរលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចចំពោះការក្រោកឈរឡើងចំពោះការឈ្លានពានរបស់រុស្ស៊ី ។
នៅក្នុងរយៈពេលមួយសប្តាហ៍ដ៏ធំជាមួយនឹងព្រឹត្តិការណ៍មុនខួបថ្ងៃសុក្រនៃការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី លោកពូទីនបានដូច្នេះមុនគេ ។

លោកបានអះអាងថា លោកខាងលិចបានបើកផ្លូវឲ្យណាហ្ស៊ីអាល្លឺម៉ង់ ហើយបានប្រែក្លាយអ៊ុយក្រែនឲ្យទៅជារបបណាហ្ស៊ីនិយមដែលជា “ការប្រឆាំងនឹងរុស្ស៊ី” ។

នៅប៉ុន្មានម៉ោងក្រោយមក លោក បៃដិន បានថ្លែងថា មេដឹកនាំផ្តាច់ការយល់តែពាក្យមួយថា “ទេ ទេ ទេ!” ។

លោកបានថ្លែងថា “លោកពូទីន បានគិតថា ពិភពលោកនឹងវិលទៅមុខ គឺគាត់យល់ខុស” ដោយសច្ចាថា អង្គការ NATO មានសាមគ្គីភាពជាងពេលណាៗទាំងអស់ ។ លោកបានបន្ថែមថា ក្រុងគៀវ ឈររឹងមាំ មានមោទនភាព និងសេរីភាព ហើយការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែននឹងមិនបរាជ័យឡើយ ។

ដោយស្វាគមន៍គាត់ទៅកាន់ប្រាសាទរាជវង្សនៃទីក្រុងវ៉ារស្សាវ៉ា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានថ្លែងថា តាមរយៈការធ្វើដំណើរទៅកាន់ទីក្រុង គៀវ លោក បៃដិន បានបង្ហាញពិភពលោកសេរីមិនខ្លាចអ្វីទាំងអស់ ។ តួនាទីរបស់អង្គការ NATO គឺការពារ និងគាំទ្រពិភពលោកសេរី ហើយអ៊ុយក្រែន #ត្រូវតែឈ្នះសង្គ្រាមនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top