ទីបំផុតកីឡាករខ្សែការពារ Sergio Ramos បានសម្រេចចិត្តក្នុងការប្រកាសចូលនិវត្ត ពីជម្រើសជាតិអេស្បាញហើយ ក្រោយពេលដែលបានបង្ហាញខ្លួន ដល់ទៅ១៨០ដងជូនក្រុម។
កីឡាករវ័យ៣៦ឆ្នាំរូបនេះបានចំណាយពេល អស់រយៈពេលជិត១៨ឆ្នាំ ជាមួយនឹងជម្រើសជាតិ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ដែលនាំឲ្យក្រុមជម្រើសជាតិ អាចលើកពានរង្វាន់ពិភពលោកបានម្តងផងដែរ និងជាពានរង្វាន់លើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស កាលពីឆ្នាំ២០១០។
កីឡាកររូបនេះក៏ជាម្ចាស់ពានរង្វាន់ ជួយឲ្យក្រុមអេស្បាញអាចលើកពានរង្វាន់អឺរ៉ុប២សម័យកាលផ្ទួនៗ មុននិងក្រោយបាល់ទាតល់ពិភពលោកផងដែរ ពោលគឺនៅឆ្នាំ២០០៨ម្តង និងឆ្នាំ២០១២ម្តងទៀត៕ ប្រែសម្រួល៖ស៊ុនលី