The AS ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងតែធ្វើការពិចារណាក្នុងការ ចរចាផ្ទេរកីឡាករខ្សែបម្រើ ឆ្នើមម្នាក់របស់ក្លឹប Celta Vigo ដែលមានឈ្មោះថា Gabri Veiga។
ប្រភពដដែលបានបន្តទៀតថា គ្រូបង្វឹកលោក Erik Ten Hag បានដឹកនាំក្រុមបិសាចក្រហម Man UTD ក្នុងការលើកពានរង្វាន់ដ៏សំខាន់មួយ ដែលខកខានអស់រយៈពេល ៦ឆ្នាំហើយនោះគឺ Carabao Cup ឬ EFL ។
នេះគឺជោគជ័យយ៉ាងធំធេងរបស់លោក Ten Hag ក្រោយការមកដឹកនាំក្រុម បានបន្តិចប៉ុន្តែជឿជាក់ថាកីឡាករវ័យ ២០ឆ្នាំរូបនេះ ដែលកំពុងលេងឲ្យ Celta នោះគឺពិតជាចាប់អារម្មណ៍ជាមួយនឹង Man UTD មែនទែនប៉ុន្តែជឿជាក់ថា ក្លឹបត្រូវការចំណាយយ៉ាងហោចណាស់ ២៦លានផោន ដើម្បីនាំយកខ្សែបម្រើវ័យក្មេងនេះ មកអង់គ្លេសបាន៕
ប្រែសម្រួល៖ ស៊ុន លី