ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់​​ និយាយថាយោធាអាល្លឺម៉ង់ ​មិនអាចការពារខ្លួនឯងនៅឡើយ

បរទេស៖លោករដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាល្លឺម៉ង់ Boris Pistoirus បានអះអាងកាលពីដើមសប្តាហ៍កន្លង មកថាកងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់គឺមិនបានត្រៀមខ្លួនក្នុងការការពារជាតិរបស់ពួកគេរួចរាល់នៅឡើយទេ។

ថ្លែងបែបនេះនៅក្នុងពេលនៃកិច្ចប្រជុំមួយជាមួយនឹងសមាជិកបក្សសង្គមប្រជាធិបតេយ្យ SPD ដោយក្នុងនោះលោកបាន ពោលបែបនេះថា៖ ពួកយើងគ្មានកងកម្លាំងយោធាដែលមានសមត្ថភាពការពារជាតិបាន នៅឡើយពោលគឺសមត្ថភាព ក្នុងការការពារទៅនឹងការវាយលុកដ៏ខ្លាំងក្លាណាមួយឬក្នុងករណីកើតឡើងនូវសង្គ្រាមដ៏ឆាប់រហ័សមួយនោះ។

លោករដ្ឋមន្ត្រីបានបន្តថាបច្ចុប្បន្នកងកម្លាំងយោធាអាល្លឺម៉ង់មិនត្រឹមតែខ្វះចំនួននោះទេប៉ុន្តែថែមទាំងមានបញ្ហាខ្វះខាតសំភារៈទៀតផងដែលនេះជាការចាំបាច់រដ្ឋាភិបាលប៊ែរឡាំងត្រូវតែធ្វើការវិនិយោគជាច្រើនបន្ថែមទៀតនៅក្នុងវិស័យការពារជាតិដើម្បីអាចឲ្យអាល្លឺម៉ង់ឡើងទៅដល់កម្រិតស្តង់ដារបស់អង្គការណាតូបាន។

កន្លងមកធ្លាប់មានការអះអាងដោយមេបញ្ជាការជាន់ខ្ពស់របស់អាល្លឺម៉ង់ដែរថាកញ្ចប់ផែនការពង្រឹងសមត្ថភាពយោធារបស់អាល្លឺម៉ង់ប្រមាណជា១០០ពាន់អឺរ៉ុបដែលស្នើឡើងដោយលោកអធិកាបតីអាល្លឺំម៉ង់ Olaf Scholz គឺមិនទាន់គ្រប់គ្រាន់ នោះ ទេសម្រាប់កងកម្លាំងទ័ពអាល្លឺម៉ង់ក្នុងការត្រៀមធ្វើសង្គ្រាមណាមួយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top