ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅតាមទីលានរបស់ខេត្តដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ ប្រកួតទូទំាំងប្រទេស ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សបឋម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២០-២០២១ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេសនៅភ្នំពេញ ។
លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ចំណែកកីឡា៤ប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។
ដោយមានក្រុមកីឡាចំនួន១១ស្រុករួមមាន ៖ ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក ។
ការប្រកួតនេះធ្វើឡើងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀម ចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេសនា ពេលខាងមុខនេះនៅភ្នំពេញ ៕