The Football Transfers នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបកាំភ្លើងធំ Arsenal កំពុងព្យាយាមក្នុងការចរចា ជាមួយនឹងកីឡាករ Martin Odegaard ដើម្បីអាចរក្សាកុងត្រា របស់កីឡាករន័រវេសរូបនេះ រហូតដល់ឆ្នាំ២០៣០។
កីឡាកឆ្នើមលេងក្នុងតំណែង ជាអ្នកនាំលេងរូបនេះ បានបង្ហាញទំរង់លេងយ៉ាងល្អ នៅរដូវកាលនេះ ដោយបានជួយឲ្យ Arsenal បន្តឈរនៅកំពូលតារាង រយៈពេលជាច្រើនសប្តាហ៍ មកហើយនិងសង្ឃឹមទៅដល់ការលើកពានរង្វាន់កំពូល អង់គ្លេសជាផ្លូវការផងដែររដូវកាលនេះ។
គួរឲ្យដឹងដែរថា កុងត្រារបស់ Odegaard បច្ចុប្បន្នមានរហូតទៅដល់ឆ្នាំ២០២៥ រួចទៅហើយប៉ុន្តែក្លឹបជឿជាក់ថា គាត់នឹងក្លាយទៅជាកីឡាករ ដែលមិនអាចខ្វះបានឡើយ នារដូវកាលក្រោយនិងរំពឹងទុកថា កុងត្រារយៈពេលវែងនេះនឹងបានសម្រេចចិត្ត ក្នុងពេលឆាប់ៗនេះជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី