កីឡា

កីឡាករជើងខ្លាំងប៊ីយ៉ា Pool ហ្វីលីពីន Reyes វ័យអាយុ៦៩ឆ្នាំបង្ហាញវត្តមាននៅ SEA Games 32 កម្ពុជា

ហ្វីលីពីន៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រវៀតណាម បានប្រាប់ឲ្យដឹងថា កីឡាករជើងខ្លាំងប៊ីយ៉ា Pool លោក Efren Reyes របស់ប្រទេសហ្វីលីពីនដែលជាកីឡាករប៊ីយ៉ា Pool ដ៏ខ្លាំងបំផុតគ្រប់ពេល គ្រោងនឹងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 2023 លើកទី៣២ នៅកម្ពុជានៅខែក្រោយ។

លោក Robert Mananquil ប្រធានសហព័ន្ធកីឡា Billiards នៃប្រទេសហ្វីលីពីន បានបញ្ជាក់ថា កីឡាករ Reyes ដែលមានអាយុ ៦៩ ឆ្នាំនឹងចូលរួមជាមួយ Francisco Dela Cruz ក្នុងព្រឹត្តិការណ៍ Carom ផ្នែកបុរស២នាក់។

Reyes និង Cruz បានឈ្នះមេដាយសំរឹទ្ធចំនួន២ ក្នុងព្រឹត្តិការណ៍ one-cushion នៅ SEA Games 31 នៅប្រទេសវៀតណាមកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកទស្សនាវៀតណាម ជាច្រើនដើម្បីទស្សនាការប្រកួតកនេះ ។

កីឡាករ Reyes ត្រូវបានគេដាក់រហស្សនាមថា ‘The Magician’ ដោយសារស្ទីលលេងដ៏ពិសេសរបស់លោក។ ស្ថិតក្នុងអាជីពអាជីពរយៈពេល ៤០ ឆ្នាំរបស់លោក លោកបានឈ្នះស្ទើរតែ គ្រប់អ្វីៗទាំងអស់លោកទទួលឈ្នះ រួមទាំង US Open, Challenge of Champions និង World Pool League Championship ។

លោកក៏ត្រូវបានបញ្ចូលទៅក្នុង Billiards Hall of Fame ផងដែរ។
នៅ SEA Games លោកឈ្នះបានមេដាយគ្រប់វិញ្ញាសាដូចជាការប្រកួតកីឡា Carom Pool និង Snooker ។ លោកមិនទាន់ឈ្នះមេដាយមាសនៅឡើយសម្រាប់វិញ្ញាសា Carom ។ Pool គឺជាកម្លាំងរបស់ក្រុមហ្វីលីពីនបានឈ្នះមេដាយមាសចំនួន លើវិញ្ញាសាក្នុងកីឡា SEA Games 31។ Carlo Biado និង Johann Chua គឺជាអ្នកការពារមេដាយមាសក្នុងវិញ្ញាសា ១០គ្រាប់ និង៩ គ្រាប់៕ដោយ៖លី ភីលីព

Most Popular

To Top