អាល់បាម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា គ្រាប់រ៉ុក្កែត របស់ក្រុមហ៊ុន SpaceX ថ្មីមួយដែលមានឈ្មោះថា Starship បានបំផ្ទុះនៅលើឈូងសមុទ្រម៉ិកស៊ិក ក្នុងរយៈពេល៣នាទីក្នុងការបាញ់បង្ហោះ ជាលើកដំបូងដែលមិនធ្លាប់មានពីមុននោះទេ ។ ក្រុមហ៊ុន SpaceX កំពុងហៅការបាញ់សាកល្បង នេះទទួលបានជោគជ័យ ទោះបីជាលទ្ធផលចុងក្រោយមិនទាន់ល្អប្រសើរក្តី ។
ក្នុងនាមជាអ្នកជំនាញខាងគោលនយោបាយអវកាស ខ្ញុំយល់ស្របថា “ការរុះរើមិនបានគ្រោងទុកយ៉ាងឆាប់រហ័ស” ដែលនេះជាពាក្យដែលក្រុមហ៊ុន SpaceX ប្រើនៅពេលគ្រាប់រ៉ុក្កែតរបស់ខ្លួនផ្ទុះ គឺជាការបរាជ័យ ។
ការបាញ់បង្ហោះនេះគឺជាការ សាកល្បងរួមបញ្ចូលគ្នា ពេញលេញលើកដំបូងនៃគ្រាប់រ៉ុក្កែត Starship ថ្មីរបស់ក្រុមហ៊ុន SpaceX។
គួរបញ្ជាក់ថា Starship គឺជាគ្រាប់រ៉ុក្កែតដ៏មានឥទ្ធិពលបំផុត ដែលមិនធ្លាប់មានការអភិវឌ្ឍន៍ ហើយត្រូវបានរចនាឡើងដើម្បី អាចប្រើឡើងវិញបានពេញលេញ។ វាត្រូវបានបង្កើតឡើងដោយដំណាក់កាល២ផ្សេងគ្នាឬជាផ្នែក ។ ដំណាក់កាលដំបូងគេហៅថា Super Heavy គឺជាការប្រមូលផ្តុំនៃម៉ាស៊ីនចំនួន៣៣ និងផ្តល់នូវការរុញច្រានច្រើនជាង២ដងនៃ Saturn V ដែលជាគ្រាប់រ៉ុក្កែតដែលបានបញ្ជូន អវកាសយានិកទៅកាន់ឋានព្រះចន្ទ្រ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ។
ដំណាក់កាលទី១ត្រូវបានរចនាឡើង ដើម្បីឱ្យគ្រាប់រ៉ុក្កែតឡើងដល់ចម្ងាយ ប្រហែល៦៥គីឡូម៉ែត្រពីផែនដី ។ នៅពេលដែលការងាររបស់ Super Heavy ត្រូវបានបញ្ចប់ វាត្រូវបានសន្មត់ថា បំបែកចេញពីយានដែលនៅសេសសល់ ហើយចុះចតដោយសុវត្ថិភាព លើផ្ទៃដែលត្រូវប្រើម្តងទៀត ។ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
នៅពេលនោះ ដំណាក់កាលទី២ ដែលហៅថា យានអវកាស Starship ត្រូវបានគេសន្មត់ថា បញ្ឆេះម៉ាស៊ីនរបស់ខ្លួន ដើម្បីផ្ទុកបន្ទុក មិនថាមនុស្ស ផ្កាយរណប ឬអ្វីផ្សេងទៀត ចូលទៅក្នុងគន្លងតារាវិថី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា