កីឡា

លោក ថោង រដ្ឋសក្កិ៖ កីឡាទូកក្តោងកម្ពុជា មានសង្ឃឹមទទួលបានចំណាត់ថ្នាក់ ល្អប្រសើរក្នុងចំណោម ៦ប្រទេសនៃ SEA Games 2023


ភ្នំពេញ៖ លោក ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡា ទូកក្តោងកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 2023 លើកទី៣២ និង Para Games 2023 លើកទី១២ កីឡាទូកក្តោងកម្ពុជា មានសង្ឃឹមទទួលបានចំណាត់ថ្នាក់ ល្អប្រសើរក្នុងចំណោម ៦ប្រទេសចូលរួមដោយសារ ២ប្រទេសទៀតកីឡាករ-កីឡាការិនីមានសមត្ថភាព ប្រហាក់ប្រហែលគ្នា។

លោកអនុប្រធានអចិន្ត្រៃយ៍បានបន្តថា ប្រទេសដែលមានមានលេចធ្លោជាងគេ គឺប្រទេសថៃ ប្រទេសសិង្ហបូរី ចំណែកប្រទេសហ្វីលីពីន ប្រទេសកម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយវៀតណាមអាចស្ថិតចំណាក់ថ្នាក់លេខ ៦ ចំពោះប្រទេសនេះ ថ្មីសម្រាប់ប្រភេទកីឡាទូកក្តោង ដោយព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 2021 លើកទី៣១ មិនបានដាក់ចូលរួមការ ប្រកួតក្នុងនាមម្ចាស់ផ្ទះ។

ម៉ាឡេស៊ី និងប្រទេសវៀតណាម មានឱកាសជាមួយប្រទេសកម្ពុជា ក្នុងការដណ្តើមមេដាយនៃ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 2023 លើកទី៣២។

លោក ថោង រដ្ឋសក្កិបានបន្ថែមថា ការប្រកួត SEA Games 2023 សម្រាប់ប្រភេទកីឡាទូកក្តោងមាន ៩ វិញ្ញាសាស្មើនឹង ២៧ មេដាយកម្ពុជាបានបញ្ជូនក្រុមកីឡាករ-កីឡាការិនី ១៧ នាក់ ដោយមាន ៦ ប្រទេសចូលរួមដូចជា ប្រទេសថៃ ប្រទេសសិង្ហបូរី ប្រទេសហ្វីលីពីន ប្រទេសកម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម សរុបទាំងអស់ក្រុមកីឡាករ-កីឡាការិនី ៩៤ នាក់។

គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម និងក្រុមសីលធម៌កីឡាទូកក្តោងចំនួន ២២០ ទំាងអស់ ១២០ ទៅ ១៤០ នាក់ ចំណែកការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី ២៨ ខែមេសារហូតដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកំពង់សោម៕ ដោយ៖លី ភីលីព

Most Popular

To Top