កីឡា

ក្រុមអត្តពលិកការ៉ាតេ ឈ្នះមេដាយមាស ជាលើកដំបូងឲ្យវៀតណាម នៅSEA Games អស់រយៈពេល ១៨ ឆ្នាំ

វៀតណាម៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ វៀតណាមបានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិកការ៉ាតេវៀតណាម ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿងលើវិញ្ញាសាកាតាផ្នែកនារី និងបុរសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ កាលពីថ្ងៃសៅរ៍ ដែលជាលើកដំបូងក្នុងរយៈពេល ១៨ ឆ្នាំ។

ក្រុមកីឡាការិនីរួមមានកីឡាការិនី Nguyen Thi Phuong កីឡាការិនី Luu Thi Thu Uyen និងកីឡាការិនី Nguyen Ngoc Tram បានយកឈ្នះគូប្រជែងឥណ្ឌូណេស៊ី ដោយពិន្ទុ ៤១,១ ដើម្បីទទួលបានជ័យជម្នះ។

ជាមួយគ្នានេះកីឡាករ Le Hong Phuc កីឡាករ Pham Minh Duc និងកីឡាករ Giang Viet Anh ទទួលបាន ៤១ ពិន្ទុ ដើម្បីដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាបុរស។

កាលពីថ្ងៃសៅរ៍ កីឡាការិនីវៀតណាម Le Thi Hien បានយកឈ្នះ Alisa Panyasily មកពីប្រទេសឡាវ លទ្ធផល ៧-០ នៃកីឡាវ៉ូវីណាម (ក្បាច់គុនបុរាណវៀតណាម) ដើម្បីនាំយកមេដាយមាសមកផ្ទះវិញលើវិញ្ញាសា ៥៥ គីឡូក្រាមនារីជាមេដាយមាស ដំបូងរបស់ក្រុមកីឡាវ៉ូវីណាម របស់វៀតណាម ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅតំបន់។

មុននេះ កីឡាករអុក Pham Thanh Phuong Thao និង Ton Nu Hong An បានឈ្នះមេដាយមាសមួយ បន្ទាប់ពីបានយកឈ្នះលើវិញ្ញាសាវាយគូនារី Ouk Chaktrang។

វៀតណាមបានឈ្នះមេដាយមាសចំនួន ២ បន្ថែមទៀតកាលពីថ្ងៃសៅរ៍ដោយសារកីឡាការិនី Tran Hung Nguyen ក្នុងវិញ្ញាសាហែលទឹក ២០០ ម៉ែត្រផ្នែកបុរស និង Nguyen Thi Thanh Phuc ក្នុងវិញ្ញាសារត់ចម្ងាយ ២០ គីឡូម៉ែត្រផ្នែកនារី។

SEA Games 32 បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ហើយនឹងបញ្ចប់នៅថ្ងៃទី ១៧ ខែឧសភា ក្នុងរាជធានីរបស់ប្រទេសកម្ពុជា និងតំបន់ចំនួន ៤ ផ្សេងទៀត ដោយមានអត្តពលិក គ្រូបង្វឹក មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តជាង ១២,៤០០ នាក់បានចូលរួម។

ក្រុមវៀតណាមមានសមាជិកចំនួន ១.០០៣ នាក់ ក្នុងនោះមានអត្តពលិកចំនួន ៧០២ នាក់ចូលរួមប្រកួតក្នុង ៣១ប្រភេទកីឡា។ ពួកគេមានគោលដៅឈ្នះមេដាយមាសចន្លោះពី ៩០-១២០ សម្រាប់កន្លែងមួយនៅក្នុងការបញ្ចប់កំពូលទាំង៣៕ ដោយ៖លី ភីលីព

Most Popular

To Top