ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOCថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣បានអញ្ជើញ ពិធីបើកការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តការណ៍ការ ប្រកួតកាឡា SEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ និងប្រតិភូ មន្ត្រីបច្ចេកទេស និងកឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។
លោកបណ្ឌិត លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយដោយបានចូលរួម ពិធីបើកការប្រកួតប្រភេទកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នាពេលនេះ។ ព្រឹត្តិការណ៍កីឡា SEA GAMES 2023 និង Para Games ត្រូវបានរៀបចំឡើងក្រោមម្លប់ដំបូល សន្តិភាព ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋាន «កីឡារស់ក្នុងសន្តិភាព ជាពិសេស ជាកំណត់ត្រាប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជនកម្ពុជា ដែលបានរងចាំអស់ រយៈពេលជាង៦៤ឆ្នាំ កន្លងមកហើយ ។
លោកប្រធានសហព័ន្ធបានបន្តថា ជាទីបញ្ចប់ ខ្ញុំសូមជូនពរឲ្យការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នាពេលនេះ ឲ្យទទួលបាននូវលទ្ធផលល្អ និងជោគជ័យគ្រប់ៗគ្នា និងសូមជូនពរប្រតិភូកីឡា កីឡាករ -កីឡាការិនី សូមមានផាសុខភាព ជាមួយនិងភាពសប្បាយរីរាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធបាននិយាយថា ប្រភេទកីឡាលើកទម្ងន់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានក្រុមកីឡាករ-កីឡាការិនីមកពីចំនួន ១១ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសព្រុយណេ និងសិង្ហបូរី៕