កីឡា

David Moyes បញ្ជាក់ប្រាប់កូនក្រុមសាជាថ្មី ថាការវិលត្រឡប់លើកនេះ គឺគ្មានការលើកលែងឡើយ

ការវិលត្រឡប់សាជាថ្មីក្រោយ ចាកចេញពីក្លឹបរយៈពេល១៨ខែ រួចមកលោក David Moyes បានធ្វើការសន្យាយ៉ាងខ្លាំងក្លា ជាមួយនឹងក្លឹបជាពិសេស កូនក្រុមរបស់លោកថាលើកនេះ លោកនឹងធ្វើអ្វី ដែលស្របទៅតាមគោលការណ៍ និងច្បាប់រសប់ក្លឹប ហើយបញ្ជាក់ទៅកាន់អ្នកគាំទ្រ ពាក់ព័ន្ធនឹងបញ្ហា សុខភាពរាង្គកាយ របស់កីឡាករ គឺមិនត្រូវបានលើកលែងឡើយ ។

លោក Moyes សង្កត់ធ្ងន់ទៀតថាលោក នឹងមិនមានការយោគយល់ឡើយ ទៅលើអាកប្បកិរិយា ដែលមិនអាចទទួលបាន របស់កីឡាករទាំងឡាយ ក្នុងការវិលត្រឡប់លើកនេះផង ដែរដើម្បីធ្វើការយ៉ាងណាកែប្រែ ស្ថានភាពបច្ចុប្បន្នឡើងវិញ។

គួរបញ្ជាក់ថាក្រោមការ ដឹកនាំរបស់លោក Manuel Pellegrini ទាំង១២ប្រកួត West Ham អាចត្រឹមបានទទួលលទ្ធផល ដូចបច្ចុប្បន្នគឺមានតែ១ពិន្ទុប៉ុណ្ណោះ ចេញពីតំបន់ដែលត្រូវកាត់ចោល ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top