The El Nacional ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងជួបបញ្ហាត្រូវដោះស្រាយខណៈដែលកីឡាករឆ្នើម Odegaard កំពុងទាក់ចិត្តក្លឹបធំៗ នៅអឺរ៉ុប ច្រើនពេក។
រដូវក្តៅនេះសូម្បីតែ Barcelona ក៏បានចាប់អារម្មណ៍ជាមួយនឹងកីឡាករន័រវេស រូបនេះផងដែរហើយជឿជាក់ថាក្លឹបអេស្បាញរូបនេះបានថែមទាំងបាន ដាក់សំណើរក្នុងការដោះដូរកីឡាករ Fati ជាមួយនឹងកីឡាករ Odegaard ផងដែរ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រធានក្លឹបលោក Joan Laporta គឺមិនមានបំណងលក់កីឡាករ Fati វ័យក្មេងចេញក្នុងតម្លៃទាបណាមួយឡើយ ប៉ុន្តែក្នុងករណីដោះដូរជាមួយនឹង Odegaard លោកនឹងធ្វើការពិចារណាជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី