កីឡាករអេស្បាញ Marcos Asensio ត្រូវបាន The Goal ចេញផ្សាយហើយថា នឹងសម្រេចចិត្តចាកចេញ ពីក្លឹបហើយនៅរដូវក្តៅនេះ បន្ទាប់ពីបានបដិសេធមិនបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបនោះឡើយ ។
ភ្នាក់ងាររបស់កីឡាករគឺលោក Jorge Mendes បានសារភាពថា ការពិភាក្សាគ្នាជាមួយនឹងក្លឹប Real Madrid បានធ្វើឡើងតាំង តែពីខែធ្នូប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយកុងត្រាចាស់ ក៏ឈានមកដល់ទីបញ្ចប់ផង។
កីឡាករវ័យ២៧ឆ្នាំរូបនេះចូលរួម ជាមួយនឹងក្លឹប Real Madrid តាំងតែពីឆ្នាំ២០១៥ពីក្លឹប Mallorca ប៉ុន្តែមិនដែលទទួលបានឱកាស ក្នុងការបង្ហាញខ្លួនឈុតធំញឺកញាប់ នៅរដូវកាលណាម្តងឡើយ ទោះបីជាបានខិតខំស៊ុតបញ្ចូលទី បានស្ទើរគ្រប់ពេលនៃការបង្ហាញខ្លួនក្តី៕
ប្រែសម្រួល៖ស៊ុនលី