The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបអាល្លឺម៉ង់ Bayern Munich បានរៀបចំផែនការមួយហើយក្នុងការ ប្រមូលយកលុយមួយចំនួនត្រៀមចំណាយរដូវក្តៅខាងមុខនេះ។
ប្រភពដដែលបានសរសេរថាក្លឹបយក្សអាល្លឺម៉ង់ បានដាក់ក្តីសង្ឃឹមថានឹងអាចលក់កីឡាករឆ្នើម ២រូបចេញនៅពេលនេះដើម្បីទាញយកប្រាក់សុទ្ធ ប្រមាណជា៩០លានផោនមកវិញ។
កីឡាករ Hernandez ដែលនឹងអាចមានតម្លៃខ្លួនប្រមាណជា៦០លានផោន នឹងត្រូវដាក់លក់ក្នុងរដូវក្តៅនេះហើយក្រៅពីនោះក៏មានកីឡាករ Pavard ដែលមានតម្លៃខ្លួន៣០លានផោនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី