គ្រូបង្វឹកក្លឹប Roma លោក Jose Mourinho នៅក្រោយការប្រកួតយប់មិញនេះហាក់ដូចជា បានបង្ហាញសញ្ញាថាគាត់នឹងនៅតែបន្តរស់នៅជាមួយនឹងក្លឹប Roma បន្តទៀតទោះបីជាមានលេចឬដំណឹង អំពីការចាកចេញទៅចូលរួមជាមួយនឹង PSG ក្តី។
គ្រូបង្វឹកជនជាតិប៉ទុយហ្គាល់រូបនេះបានចុះហត្ថលេខា ដែលមានសុពលភាពដល់ឆ្នាំ២០២៤ហើយបានជួយដឹកនាំក្លឹប ឲ្យបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពាន Europa League កាលពីពេលថ្មីៗនេះនឹងបន្តលេងនៅពាននេះដដែលនៅឆ្នាំក្រោយ។
ទោះបីជាមិនបានចូលដឹកនាំក្រុមក្នុងការប្រកួតចុងក្រោយ នៃរដូវកាលកាលពីយប់មិញក្តីប៉ុន្តែលោក Jose Mourinho បានចេញមកធ្វើការស្វាគមន៍ជាមួយនឹងអ្នកគាំទ្រក្លឹបហើយ បានលើកដៃជាសញ្ញាថាគាត់នឹង នៅបន្តនៅទីនេះទៀតរហូតដល់រដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី