កីឡា

គ្រូបង្វឹក និងអត្តពលិក ៥នាក់ចូលរួមការប្រកួតកីឡាចំបាប់ ឆ្នេរខ្សាច់កម្រិតពិភពលោក លើកទី ២នៅសឹង្ហបុរី

ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជានាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនក្រុមប្រតិភូ និងកីឡករ-ការិនី កីឡាចំបាប់កម្ពុជា ៦ នាក់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់កម្រិតពិភពលោក លើកទី ២ ឆ្នាំ២០២៣ “Beach Wrestling World Series” នៅប្រទេសសឹង្ហបុរី។

លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកបាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់កម្រិតពិភពលោក លើកទី ២ ឆ្នាំ២០២៣ “Beach Wrestling World Series” នៅប្រទេសសឹង្ហបុរី បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៥ នាក់ដែលនឹងរៀបចំនៅប្រទេសសឹង្ហបុរី ពីថ្ងៃទី៩ និងទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោកគ្រូបានបន្តថា ការប្រកួតខាងលើកនេះមាន ៣៧ ប្រភេទដែលមានកីឡាករ-កីឡាការិនីសរុបទំាងអស់ចំនួន ១៣០ នាក់ ចំណែកកីឡាករ-កីឡាការិនី ៥នាក់រួមមាន កីឡាការិនី ឌិត សំណាង ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម កីឡាការិនី សឿន នឿន ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម កីឡាករ ឈឿន ឈាង ប្រភេទទម្ងន់ក្រោម ៧០ គីឡូក្រាម កីឡាករ ឆាំ ពិស៊ិន ប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម និងកីឡាករ ហេង វុទ្ធី ប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម ៕ ដោយ៖លី ភីលីព

Most Popular

To Top