យោងតាមការចេញផ្សាយរបស់ The Sun Sport នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Newcastle បច្ចប្បន្នកំពុងបង្ហាញបំណងក្នុងការចរចាជាមួយនឹងបិសាចក្រហម Man UTD ដើម្បីអាចចុះកិច្ចព្រមព្រៀងខ្ចីជើងជាមួយនឹងកីឡាករខ្សែការពារ Harry Maguire ។
គេជឿជាក់ថា Man UTD នឹងយល់ព្រមស្តាប់តែសំណើរក្នុងការទិញយកកីឡាករ ខ្សែការពារអង់គ្លេសរូបនេះចេញពីដាច់ពីក្លឹបប៉ុណ្ណោះដោយសង្ឃឹមថានឹងអាចទាញយកលុយមួយចំនួន មកវិញដើម្បីពង្រឹងតំបន់ខ្សែការពារឡើងវិញ។
ក្រៅពីនោះក៏មានក្លឹប Spurs ដែលមានបំណងចង់ចរចាជាមួយនឹង កីឡាករខ្សែការពារវ័យ៣០ឆ្នាំរូបនេះផងដែរហើយសូម្បីតែក្លឹបចាស់ Leicester City ក៏មានបំណងចរចាជាមួយគ្នាឡើងវិញដូចគ្នាដេរ៕
ប្រែសម្រួល៖ស៊ុនលី