ព័ត៌មានអន្តរជាតិ

រលកកំដៅខ្លាំង កំពុងវាយប្រហារអាមេរិក ​មនុស្សជាង ៥៥ លាននាក់ ស្ថិតនៅក្រោមការព្រមាន

រូបភាពពី៖​ XINHUA

វ៉ាស៊ីនតោន ៖ រលកកំដៅខ្លាំងដែលបានវាយលុកភាគច្រើន នៃភាគ ខាងត្បូង​អាមេរិក បន្តរីករាលដាលទៅកាន់តំបន់ផ្សេងទៀត នៃ ប្រទេស ក្នុងសប្តាហ៍នេះ ដោយមនុស្សជាង ៥៥ លាននាក់ឥឡូវនេះស្ថិតនៅក្រោមការជូនដំណឹងអំពីកំដៅ។

រលកកំដៅបានឆាបឆេះនៅរដ្ឋតិចសាស់ អូក្លាហូម៉ា ញូម៉ិចស៊ិក ក្នុងចំណោមតំបន់ភាគខាងត្បូង ផ្សេងទៀតកាលពីសប្តាហ៍មុន ដោយបង្កើត ឬប្រជែងកំណត់ត្រាគ្រប់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានឱ្យដឹងថា ដំបូលកំដៅដែលគំរាមកំហែងដល់អាយុជីវិត “កំពុងគៀបសង្កត់​ កំពុងផលិតកំដៅ និងសំណើមដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋតិចសាស់ ហើយបានរីករាលដាលចូលទៅក្នុងជ្រលងទន្លេ Mississippi ​” នេះបើយោងតាមសេវាអាកាសធាតុជាតិ​អាមេរិក (NWS) ។

ទីក្រុង San Angelo នៅរដ្ឋ West Texas បានចុះបញ្ជីសីតុណ្ហភាព ៤៥,៥ អង្សាសេ ពីរដងក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានកត់ត្រានៅទីនោះ។
ទីក្រុង​ព្រំដែន Del Rio បាន​ឡើង​ដល់ ៤៦អង្សាសេ​ជា​លើក​ដំបូង។

រលកកំដៅ៤៨អង្សាសេ កាលពីថ្ងៃសុក្រនៅក្នុងតំបន់ Big Bend នៃភាគនិរតីរដ្ឋតិចសាស់ បានឈានដល់មួយដឺក្រេ នៃការចងកម្រិតខ្ពស់បំផុត គ្រប់ពេលវេលារបស់រដ្ឋគឺ ១២០ ដែលបានកត់ត្រាក្នុងឆ្នាំ១៩៩៤ នេះបើយោងតាមអ្នកឧតុនិយម សម្រាប់ NWS នៅ Midland ។

រលកកំដៅកំពុងបន្តវាយលុករដ្ឋតិចសាស់ ហើយនឹងពង្រីកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះនៅទូទាំងតំបន់ទំនាបភាគខាងត្បូង តំបន់ Deep South ជ្រលងភ្នំ Mississippi ក្រោម និងឈូងសមុទ្រ នេះបើយោងតាម NWS ។

តំបន់ឈូងសមុទ្រជាច្រើនទៀត ​ឃើញមានរលកកំដៅដ៏គ្រោះថ្នាក់កាលពីថ្ងៃអង្គារ ដោយបន្តដល់កន្លែងខ្លះរហូតដល់ថ្ងៃទី០៤ ខែកក្កដា នេះបើយោងតាមការព្យាករណ៍អាកាសធាតុ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top