The Sunsports ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានបង្ហើបអំពីផែនការ នៅនាទីចុងក្រោយ នៃពេលវេលាដោះដូរកីឡាកររដូវក្តៅ ពិចារណាកុងត្រា របស់កិឡាករ Frenkie de Jong ។
ប្រភពដដែលបានឲ្យដឹងដែរថា Man City អាចនឹងធ្វើការដើរចេញ ពីការចរចាជាមួយនឹងកីឡាករ Declan Rice ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប West Ham ហើយងាកមកចរចា ជាមួយនឹងកីឡាករ De Jong វិញជាមួយតម្លៃខ្លួនប្រហាក់ប្រហែលគ្នា ៩០លានផោន។
ក្រុមម្ចាស់ពានរង្វាន់អង់គ្លេស រដូវកាលមុនមួយនេះ បានបាត់បង់ឱកាសក្នុងការទិញយក Declan Rice ហើយក្នុងពេលជាមួយគ្នា កីឡាករខ្សែបម្រើ Ilkay Gundogan ក៏បានបដិសេធកុងត្រាថ្មី ដើម្បីទៅចូលរួម Barcelona ផងនោះធ្វើឲ្យតំណែងក្នុងតំបន់ បម្រើការពារត្រូវការ ចាំបាច់មនុស្សថ្មី មកជំនួសដាច់ខាត៕
ប្រែសម្រួល៖ស៊ុ់នលី