ក្លឹប Bayern Munich កំពុងរងចាំការសម្រេចចិត្ត របស់ក្លឹប Real Madrid ខណៈដែលការព្យាយាម ចរចាជាមួយនឹងកីឡាករ ខ្សែការពារកាណាដាម្នាក់ នៅបន្តជាប់គាំងនៅឡើយ។
កីឡាករ Alphonso Davies ត្រូវបាន The Goal ជឿជាក់ថា មិនចង់បន្តលេងនៅអាល្លឺម៉ង់ឡើយ ហើយកំពុងទន្ទឹងការងាររបស់ក្លឹប Real Madrid ដើម្បីអាចធ្វើការផ្ទេរកុងត្រា របស់កាត់ចេញទៅកាន់ប្រទេស អេស្បាញ ។
គួរឲ្យដឹងដែរថាកុងត្រារបស់ Davies មាន រហូតដល់ឆ្នាំ២០២៥ប៉ុន្តែ Bayern ដែលបានព្យាយាមចរចា បន្តកុងត្រាថ្មីនោះគឺ បានទទួលចម្លើយរួចហើយថាកីឡាករ គឺមិនមានបំណងចង់ធ្វើការជាមួយគ្នាឡើយ។
ទោះបីជាយ៉ាងណាការចុះកុងត្រា រវាងគ្នាជាមួយនឹង Davies គឺមិនអាចធ្វើបានឡើយ នៅរដូវក្តៅនេះដោយសារតែតម្លៃខ្លួន នៅមានទំហំខ្ពស់ខ្លាំងពេក ដែលមានន័យថា ការចរចាគឺអាចធ្វើឡើងដើម្បីការដោះដូរ នៅរដូវក្តៅឆ្នាំក្រោយប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី