ព្រឹត្តិការណ៍

ណាតូផ្អាក បេសកកម្ម ហ្វឹកហ្វឺនរបស់ខ្លួននៅអ៊ីរ៉ាក់

អូតាវ៉ា: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី៥ខែមករានេះ បានសរសេរ
បេសកកម្មណាតូ ដែលដឹកនាំនិងបញ្ជាដោយប្រទេសកាណាដា នៅអ៊ីរ៉ាក់បានសម្រេចចិត្តផ្អាកការងារ ហ្វឹកហ្វឺនរបស់ខ្លួនហើយ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក បានសម្លាប់មេបញ្ជាការកំពូល របស់អ៊ីរ៉ង់មកនោះ ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកាណាដាម្នាក់ ត្រូវបានគេដកស្រង់សម្តី ដោយពណ៌នាពីការផ្លាស់ប្តូរនេះថា ជាការផ្អាកការងារយុទ្ធសាស្ត្ររបស់ខ្លួន ។ បេសកកម្មរបស់ណាតូគ្រប់គ្រង ដោយឧត្តមសេនីយ៍ កាណាដាលោក Jennie Carignan ត្រូវបានគេរាយការណ៍ថា ជាបេសកកម្មបែបប្រឹក្សា និងការបណ្តុះបណ្តាល ប៉ុន្តែមិនប្រយុទ្ធឡើយ។

ទោះបីជាយ៉ាងណាក្តី ការផ្អាកបេសកកម្មបណ្តុះបណ្តាល របស់អង្គការណាតូ ដែលមានជនជាតិកាណាដា ចំនួន២៥៣នាក់ មិនមានផលប៉ះពាល់ដល់ប្រតិបត្តិការប្រតិបត្តិការ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានចំនួនទាហានកាណាដា ប្រមាណជា ៦០០នាក់ បម្រើការនៅក្នុងប្រទេសអ៊ីរ៉ាក់កូវ៉ែតនិងហ្ស៊កដានីនិងលីបង់ឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top