កីឡា

សហព័ន្ធខ្មែរ កីឡាហែលទឹកបង្ហាញសមាសភាព ៤ រូបចូលរួមប្រកួតកីឡាហែលទឹក ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅជប៉ុន

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូនប្រតិភូ ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ៤ រូបទៅចូលរួមការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ (World Aquatics Championships 2023) តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (World Aquatic) នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍តាមប្រព័ន្ធអនឡាញថា សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) បានអញ្ជើញ ដូច្នេះសហព័ន្ធខ្មែរកីឡាហែលទឹកាបនបញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ១នាក់ ដើម្បីទៅចូលរួមប្រជុំក្នុងកម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS General Congress) ក្នុងនោះសហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចចាត់បញ្ជូន រូបលោកតំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកចូលរួមក្នុងកម្មវិធីខាងលើ ។

កម្មវិធីប្រជុំសន្និបាតខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។

ក្នុងការទៅចូលរួមប្រជុំក្នុងកម្មវិធីខាងលើនេះ គឺសហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជំរុញគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍបន្តមានតែ ១០ប្រទេសប៉ុណ្ណោះ ដែលជាសមាជិករបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) ត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើឲ្យពិភពលោក ស្គាល់អំពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា “កីឡារស់ក្នុងសន្តិភាព”៕ ដោយ៖លី ភីលីព

Most Popular

To Top