ព័ត៌មានអន្តរជាតិ

សីតុណ្ហភាព ក្នុងមហាសមុទ្រ បង្កើនការព្រួយបារម្ភ អំពីផលប៉ះពាល់ជីវិតសត្វ សមុទ្រក្នុងសប្តាហ៍នេះ

ប្រភព ៖ AFP

ប៉ារីស ៖ អ្នកឃ្លាំមើលសហភាព អឺរ៉ុប បាននិយាយថា មហាសមុទ្រពិភពលោក បានបង្កើតកំណត់ត្រាសីតុណ្ហភាព ក្នុងសប្តាហ៍នេះ ដោយបង្កើនការព្រួយបារម្ភ អំពីផលប៉ះពាល់ ដែលអាចកើតមានលើអាកាសធាតុ ជីវិតសត្វសមុទ្រ និងសហគមន៍ឆ្នេរ សមុទ្ររបស់ភពផែនដី យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA ។

យោងតាមទិន្នន័យអង្កេត អាកាសធាតុ របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សីតុណ្ហភាពនៃផ្ទៃមហាសមុទ្រ បានកើនឡើងដល់ ២០.៩៦ អង្សាសេ នៅថ្ងៃទី ៣០ ខែកក្កដា ។ ខណៈអ្នកនាំពាក្យសម្រាប់សេវាផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានប្រាប់ AFP កាលពីថ្ងៃសុក្រថា កំណត់ត្រាពីមុនគឺ ២០.៩៥អង្សាសេក្នុងខែមីនា ឆ្នាំ ២០១៦ ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ របស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់មូលដ្ឋានទិន្នន័យផ្សេងគ្នា ក៏បានកត់ត្រានិន្នាការស្រដៀងគ្នានេះ ក្នុងប៉ុន្មានខែថ្មីៗនេះ។ វាបាននិយាយថា កំណត់ត្រាសីតុណ្ហភាព ជាមធ្យមលើផ្ទៃសមុទ្រ ត្រូវបានឈានដល់នៅថ្ងៃទី ៤ ខែមេសាឆ្នាំនេះនៅ ២១.០៦ អង្សាសេដោយវ៉ាដាច់កម្រិតខ្ពស់ពីមុន ២១.០១ អង្សាសេកាលខែមីនា ២០១៦ ។ នៅថ្ងៃទី ១ ខែសីហាសីតុណ្ហភាពជាមធ្យមគឺ ២១.០៣ អង្សាសេ។
នេះបើយោង តាមអ្នកវិទ្យាសាស្ត្រថា មហាសមុទ្របានស្រូបយក ៩០ ភាគរយនៃកម្ដៅ លើសដែលផលិត ដោយសកម្មភាព របស់មនុស្សចាប់ តាំងពីព្រឹកព្រលឹម នៃយុគសម័យឧស្សាហកម្ម ។ កម្ដៅលើសនេះ នៅតែបន្តកកកុញ នៅពេលឧស្ម័នផ្ទះកញ្ចក់ ភាគច្រើនបានមកពីការដុតប្រេង ឧស្ម័ន និងធ្យូងថ្ម បង្កើតឡើងនៅក្នុង បរិយាកាសរបស់ផែនដី ។

នៅទូទាំងពិភពលោក សីតុណ្ហភាព ជាមធ្យមនៃមហាសមុទ្របានឡើង ដល់កំពូលកំណត់ត្រាកម្ដៅតាមរដូវជាទៀង ទាត់ចាប់តាំងពីខែមេសា។ លោក Piers Forster នៃមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់អាកាសធាតុនៅសាកលវិទ្យាល័យ Leeds របស់ចក្រភពអង់គ្លេសបាននិយាយថា រលកកម្ដៅនៃមហាសមុទ្រ គឺជាការគំរាមកំហែងភ្លាមៗ ចំពោះជីវិតសត្វសមុទ្រមួយចំនួន ៕
ដោយ៖លី ភីលីព

Most Popular

To Top