The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានបញ្ជាក់សាជាថ្មីហើយទៅកាន់ក្លឹបធំៗ ចំនួន២របស់អឺរ៉ុប ថា កីឡាករ Benerdo Silva គឺនឹងមិនត្រូវលក់ចេញឡើយ។
ប្រភពដដែលបានសរសេរទៀតថាក្លឹប Man City បានធ្វើការផ្ញើសារទៅកាន់ក្លឹប Barcelona និងក្លឹប PSG ថា ពួកគេគ្មានផែនការក្នុងការលក់កីឡាករប៉ទុយហ្គាល់ រូបនេះ ចេញនៅរដូវក្តៅនេះទោះបីជាក្នុងតម្លៃណាក្តីពីព្រោះថា កុងត្រាថ្មីកំពុងត្រៀមសម្រាប់បន្តឲ្យ Silvaរួចទៅហើយ។
គួរឲ្យដឹងដែរថាកន្លងមកទាំង PSG និង Barcelona បានព្យាយាមយ៉ាងខ្លាំងក្នុងការចរចា ជាមួយនឹងតារាឆ្នើមរូបនេះប៉ុន្តែកុងត្រា របស់គាត់នៅសល់ជាមួយនឹងក្លឹបរហូតទៅដល់២ឆ្នាំទៀត ហើយព្រមទាំងបន្ថែមកុងត្រាថ្មីរហូតទៅដល់ឆ្នាំ២០២៥៕ ប្រែសម្រួល៖ស៊ុនលី